Sponsor
Pisey

​រាជធានី​ភ្នំពេញ​៖ ​​ កូន​ប្រុស​តារា​កំប្លែង​នាយ​ហុង​ដា​ រួម​ជា​មួយ​មិត្ត​ស្រី​​​ ត្រូវ​បាន​អាវុធ​រាជធានី​ភ្នំពេញ​ ​បញ្ជូន​ខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហើយ​នៅ​​ថ្ងៃ​ទី​១៥ ខែ​ឧសភា ​ឆ្នាំ​​​​២០១៧​នេះ​ ​​ក្រោយ​ពី​បាន​ឃាត់​ខ្លួន​នៅ​ក្រោយ​វិហារ​ចាម ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ កាល​ពី​ថ្ងៃ​ទី​១២ ឧសភា​កន្លង​ទៅ​​ ហើយ​​នៅ​រសៀល​​នេះ​ ជនសង្ស័យ​ទាំង​ពីរ​​ ត្រូវ​បាន​តំណាង​អយ្យការ​​​​​​ ចោទប្រកាន់​ជា​ផ្លូវការ​ ពី​​ឃាតកម្ម​សម្លាប់​ម្តាយ​ចុង​។

បើ​តាម​លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ កូន​ប្រុស​នាយ​ហុងដា​ ត្រូវ​ចោទ​​​ពី​បទ​ ឃាតកម្ម​គិត​ទុក​ជា​មុន​ យោង​តាម​មាត្រា​២០០ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ ហើយ​​សង្សារ​កូន​ប្រុស​នាយ​ហុងដា​ ត្រូវ​បាន​ចោទ​ពី​បទ ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន​ តាម​មាត្រា​២៩​ និង​មាត្រា​២០០​នៃ​ក្រម​ព្រហ្មទណ្ឌ​ ។បទល្មើស​នេះ​បាន​កំណត់​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ។​ 

តំណាង​អយ្យការ​រូប​នេះ​បន្ថែម​ថា​ ​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​ឈ្មោះ​​ ខា⁣ សុខខេង ​(កូននាយហុង​ដា​)​អាយុ​១​​៨​ឆ្នាំ​ និង​ស្រី​ស្នេហ៍​ ឈ្មោះ​ នេត ⁣រស្មី​កន្និការ អាយុ​១​​៧​ឆ្នាំ​ និង​សំណុំរឿង​របស់​ពួកគេ​ ត្រូវ​បាន​ទៅ​ដល់​ដៃ​ចៅក្រម​ស៊ើបសួរ​ហើយ​ ដើម្បី​បន្ត​នីតិវិធី​  ហើយ​​នៅ​ដំណាក់កាល​នេះ​ ចៅក្រម​ស៊ើបសួរ​នឹង​សម្រេច​ថា​ឃុំ​ខ្លួន​ឬ​មិន​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ទាំង​ពីរ​​។

សូម​បញ្ជាក់​ថា​ ​ ប្រពន្ធ​ក្រោយ​​លោក​ ហុង ដា​ មាន​ឈ្មោះ ​ស៊ឹម ​ចាន់ធី ​អាយុ​១៩​ ឆ្នាំ​និង​មាន​កូន​ត្រឹម​អាយុ​៦​ខែ​នោះ​​ ត្រូវ​បាន​គេ​សម្លាប់​នឹង​ខ្សែ​ឆ្នាំង​អ៊ុត​រឹត​ក ​​​នៅ​ក្នុង​បន្ទប់​ខុន​ដូ​ មួយ​​កំពុង​សាងសង់​ នៅ​ជាន់​ទី​៥ ដែល​​ ក្នុង​ភូមិ​តាឡី ​សង្កាត់​ដង្កោ ​ខណ្ឌ​ដង្កោ កាល​ពី​ថ្ងៃ​ទី​១១ ខែ ​ឧសភា​ ហើយ​ការ​សម្លាប់​នេះ​​ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ទៅ​កូន​ប្រុស​ប្រពន្ធ​ដើម​នាយ​ហុងដា​៕ ​​​ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor