Sponsor
Pisey

សត្វតោសមុទ្រមួយក្បាលបានខាំ និងទាញក្មេងស្រីតូចម្នាក់ចូលទៅក្នុងទឹក បានបង្កអោយមានភ្ញាក់ផ្អើលជាខ្លាំងដល់មនុស្សជាច្រើននៅទីនោះដែលកំពុងតាមមើលសត្វតោសមុទ្រមួយក្បាលនេះកំពុងហែលក្រឡឹងរកត្រីស៊ីជាអាហារ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅកន្លែងកំសាន្ដមួយឈ្មោះ Steveston Fisherman's Wharf ក្នុងទីក្រុង Richmond នៃប្រទេសកាណាដា។

- រូបថត: @Jukiin Media
- រូបថត: @Jukiin Media
- រូបថត: @Jukiin Media

អ្នកទៅកំសាន្តនៅទីនោះម្នាក់បានថតវីដេអូនៃហេតុការណ៍នេះ រួចយកទៅចែកចាយនៅលើឆានែល យូធូប ឈ្មោះ Vancouver’s Michael Fujiwara។

តាមរយៈវីដេអូយើងអាចឃើញថា សត្វតោសមុទ្រនោះត្រូវបានអ្នកដើរកំសាន្តនៅទីនោះកំពុងបោះចំណីឲ្យ ហើយក្មេងស្រីដែលរងគ្រោះក៏បានលេងជាមួយសត្វតោសមុទ្រនេះដូចគ្នា។ បន្ទាប់មកក្មេងស្រីក៏បានចាប់ផ្តើមអង្គុយនៅលើឈើមួយក្បែរមាត់ទឹក ស្រាប់តែសត្វតោសមុទ្រនេះបានលោតចេញមកពីក្នុងទឹកបន្ទាប់មកខាំរ៉ូបរបស់ក្មេងស្រី និងទាញក្មេងស្រីចូលទៅក្នុងទឹកតែម្តង។ បន្ទាប់ពីធ្លាក់ភ្លាមៗ បុរសម្នាក់ដែលគេស្គាល់ថាជាបងប្អូនរបស់ក្មេងស្រីរងគ្រោះ បានហក់ចូលទៅក្នុងទឹក និងជួយលើកក្មេងនោះឡើងមកលើគោកវិញ។

- រូបថត: @Jukiin Media
- រូបថត: @Jukiin Media

សំណាងល្អក្មេងស្រីរងគ្រោះមិនត្រូវបានសត្វតោទឹកនោះខាំ ឬធ្វើឲ្យមានរបួសទេ។ បន្ទាប់ពីមើលវីដេអូនេះហើយ មហាជនជាច្រើនបានប្រតិកម្មថា:

  • ដូចមិនធ្លាប់ឃើញហេតុការណ៍បែបនេះសោះ!
  • ក្មេងស្រីនោះប្រាកដជាភ័យមិនស្ទើរទេ អាណិតណាស់!
  • កុំសូវទុកចិត្តសត្វដែលស៊ីសាច់ជាអាហារឲ្យសោះ!
  • ប្រហែលជាសត្វតោសមុទ្រ ចូលចិត្តសាច់ប្រជាជនចិនទេដឹង!

សូមទស្សនាវីដេអូនៃហេតុការណ៍ចម្លែកស្តែងៗខាងក្រោមនេះ:

Source: dailymail / Michael Fujiwara / vancouversun

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor