ផ្ទុះគ្រាប់បែកកាលពីយប់មិញ ក្នុងពិធីប្រគុំតន្ត្រីក្នុងទីក្រុង មែនឆេស្ទ័រ (Manchester) ប្រទេស អង់គ្លេស ជាកន្លែងដែលក្រុមតន្រ្តីរបស់អ្នកចម្រៀង Ariana Grande មកពី អាមេរិក កំពុងសម្ដែងនៅទីនោះ សម្លាប់មនុស្សយ៉ាងតិច ១៩ នាក់ និងរងរបួសជាង ៥០ នាក់ ជាការវាយប្រហារដែលប៉ូលិសអះអាងថា ធ្វើឡើងដោយក្រុមភេរវកម្ម ។
ប៉ូលិសនិយាយថា ការផ្ទុះកើតឡើងនៅកន្លែងដែលមានមនុស្សជួបជុំគ្នារងហូតដល់ជាង ២ ម៉ឺននាក់ ហើយនោះគឺជាការផ្ទុះដ៏ខ្លាំងបំផុតមួយ ។ សាក្សីនិយាយថា ការផ្ទុះមានសំឡេងខ្លាំងបំផុតដែលពួកគេមិនធ្លាប់ឆ្លងកាត់បទពិសោធដូច្នេះឡើយ បណ្ដាលឲ្យមនុស្សជាច្រើនដេកដួលភ្លាមៗ និងរាប់ពាន់នាក់ព្យាយាមរត់គេចចេញពីកន្លែងប្រគុំតន្ត្រីដែលមាននុស្សរាប់ម៉ឺននាក់ ។ រោងមហោស្រប Manchester Arena គឺជារោងមហោស្របធំបំផុតនៅទ្វីបអឺរ៉ុប បើកដំណើរការក្នុងឆ្នាំ ១៩៩៥ និងពេញនិយមបំផុតសម្រាប់ការប្រគុំតន្ត្រី និងកម្មវិធីសម្ដែងផ្សេងៗ ។
អ្នកគ្រប់គ្រងរោងមហោស្របនិយាយថា អ្នកចម្រៀងមកពី អាមេរិក មិនគ្រោះថ្នាក់ឡើយក្នុងការបំផ្ទុះគ្រាប់បែកកាលពីយប់មិញ ប៉ុន្តែអ្នកចូលរួមជិត ២០ នាក់បានស្លាប់ និងជាង ៥០ នាក់រងរបួស ក្នុងនោះមួយចំនួនស្ថិតក្នុងសភាពធ្ងន់ធ្ងរ ។ មុនពេលបំផ្ទុះគ្រាប់បែក អង់គ្លេស ស្ថិតក្នុងតំណាក់កាលនៃការព្រមានខ្ពស់បំផុតទីពីរ ដែលមានន័យថា ការវាយប្រហារណាមួយអាចធ្វើឡើងដោយជីវពល ហើយការវាយប្រហរអាចកើតឡើងស្ទើរ ១០០% ។
ប្រភពៈ reuters
