Sponsor
Pisey

នៅ​ក្នុង​ប្រទេស ​អាល្លឺម៉ង់​ មាន​កម្មវិធី​រត់​ប្រណាំង​កាត់​វាល​​ភក់​ ដែល​មាន​ឈ្មោះ​ថា​ ការ​ប្រកួត​ប្រជែង​ក្នុង​ភក់ ​ចូលរួម​ដោយ​បុរស​ និង​ស្ត្រី​ប្រមាណ​ ១៧០០០​ នាក់ ​ធ្វើ​ឡើង​ក្នុង​ទីប្រជុំជន ​អានស្បឺក ​តំបន់​ North Rhine-Westphalia ​ដោយ​ពួក​គេ​ត្រូវ​រត់​កាត់​វាល​ភក់​​ចម្ងាយ​ជាង​ ១៦​ គីឡូម៉ែត្រ ។​ 

អ្នក​ចូលរួម​ទាំង​អស់​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​លំ​បាក​ៗ​ចំនួន​ ២០​ កន្លែង​ ដូច​ជា​ឡើង​ចំណោត ​ឆ្លង​កាត់​ជញ្ជាំង ​និង​ឆ្លងកាត់​របាំង​ផ្សេង​ៗ​ដែល​បង្កើត​ឡើង​នៅ​តាម​ផ្លូវ​ដែល​ត្រូវ​រត់ ។​ អ្នក​រៀប​ចំ​កម្មវិធី​ការ​ប្រកួត​ប្រជែង​ក្នុង​ភក់​និយាយ​ថា ​ទោះ​ជា​ការ​ប្រកួត​មាន​សភាព​តឹងតែង​ ប៉ុន្តែ​ត្រូវ​តែ​មាន​អ្នក​ឈ្នះ ​ហើយ​ក្រុម​នីមួយ​ៗ​មាន​ស្មារតី​មោះមុត​ខ្លាំង​ណាស់​ ។​ 

ការ​រត់ប្រណាំង​ដែល​មាន​ឈ្មោះ​ថា​ ការ​ប្រកួត​ប្រជែង​ក្នុង​ភក់ ​មាន​ប្រភព​ពី​រដ្ឋ​ Pennsylvania ​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​បាន​រៀបចំ​ធ្វើ​ក្នុង​ប្រទេស ​អាល្លឺម៉ង់ ។ ​បច្ចុប្បន្ន​ កម្មវិធី​រត់​ប្រណាំង​ឆ្លង​កាត់​ភក់​ ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​មាន​ចំនួន​ ៣​ លើក​ក្នុង​មួយ​ឆ្នាំ​ ក្នុង​ប្រទេស​ អាល្លឺម៉ង់ ។​ 

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor