Sponsor
Pisey

ប្រទេស​ ថៃ​ បាន​ដក​ចេញ​នូវ​ការ​គំរាម​បិទ​ដំណើរការ​ Facebook ​ក្នុង​ប្រទេស ​ប៉ុន្តែ​រដ្ឋាភិបាល​បាន​ស្នើ​ដល់​តុលាការ​ឲ្យ​ចេញ​ដីកា​បិទ​គេហទំព័រ​ចំនួន​ ១៣១ ​ដែល​ចុះផ្សាយ​មាន​លក្ខណ​ប្រមាថ​​ដល់​មហាក្សត្រ​របស់​ប្រទេស​ ថៃ ។​ 

អគ្គលេខាធិការ​ផ្នែក​ត្រួតពិនិត្យ​ការ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស ​ថៃ ​លោក ​ថាកន តានថាស៊ីត ​និយាយ​ថា​ ក្រុមហ៊ុន ​Facebook​ ស្នើ​សុំ​ដីកា​ពី​​តុលាការ​មុន​ពេល​ក្រុមហ៊ុន​អនុវត្ត​តាម​សំណើ​របស់​រដ្ឋាភិបាល ​ថៃ​ ដូច្នេះ​ហើយ​ រដ្ឋាភិបាល​សម្រេច​ដកចេញ​នូវ​ការ​គំរាម​បិទ​ Facebook ​ដោយ​ស្នើ​ដល់​តុលាការ​ឲ្យ​ចេញ​ដីកា​បិទ​គេហទំព័រ​ទាំងឡាយ​ណា​ដែល​បំពាន​លើ​ច្បាប់​​ហាម​បះ​ពាល់​រាជវង្ស​ ថៃ ។​ 

សូម​បញ្ជាក់​ថា​ កាលពី​សប្ដាហ៍​មុន​ រដ្ឋាភិបាល​ ថៃ ​គំរាម​​មិន​ឲ្យ​ក្រុមហ៊ុន​ Facebook​ មិន​ឲ្យ​ដំណើរការ​ក្នុង​ប្រទេស ​ថៃ​ តទៅ​ទៀត ​ដោយសារ​តែ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ធំ​បំផុត​មួយ​នេះ​ មិន​ព្រម​លុប​រូបភាព​ដែល​ចុះផ្សាយ​ប្រមាថ​ដល់​មហាក្សត្រ ​ថៃ ​ចំនួន​ ១៣១​ តាម​ការ​ទាម​ទារ​ ​ដែល​មាន​ន័យ​ថា​ អ្នក​ប្រើប្រាស់​ Facebook​ ក្នុង​ប្រទេស ​ថៃ ​ប្រឈម​នឹង​ការ​បាត់​បង់​សិទ្ធិ​ប្រើ​ប្រាស់​ Facebook ​ទាំង​ស្រុង​ ប្រសិន​បើ​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​មិន​អាច​ព្រមព្រៀង​គ្នា​បាន ។​ 

ក្រុមហ៊ុន​ Facebook ​បាន​បដិសេធ​មិន​ព្រម​លុបចោល​រូបភាព ​និង​អត្ថបទ​ដែល​អ្នកប្រើប្រាស់​ចុះផ្សាយ​បង្ហាញ​ពី​រូប​ភាព​មាន​លក្ខណ​ប្រមាថ​មហាក្សត្រ​ជាច្រើន​សន្លឹក ​ដូច​ជា​ រូបភាព​ដែល​មហក្សត្រ​ មហាវ៉ាជិរ៉ាឡុងកន​ ពាក់​អាវ​ពាក់​អាវ​អ៊ៀម​ បញ្ចេញ​រូប​សាក់​ពេញ​ខ្លួន ​ជា​វីដេអូ​ក្នុង​ពេល​ដែល​ព្រះអង្គ​ចូល​ហាង​ទំនិញ ​ហើយ​អាជ្ញាធរ​ ថៃ ​បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​ Facebook​ លុប​វីដេអូ​នោះ​ជា​បន្ទាន់ ។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor