យោងតាមព័ត៌មានសិង្ហបុរី Channel News Asia បានចុះផ្សាយនៅមុននេះបន្តិចថា មនុស្សប្រមាណជា ២៤នាក់ ដោយសារផ្ទុះគ្រាប់បែកមួយគ្រាប់យ៉ាងកក្រើក នៅក្នុងមន្ទីរពេទ្យព្រះអង្គ Mongkut ស្ថិតនៅភាគកណ្ដាលនៃទីក្រុងបាងកក ប្រទេសថៃ។ ដោយករណីផ្ទុះនេះបានកើតឡើង នៅព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០១៧។
សារព័ត៌មានក្នុងស្រុកឈ្មោះ PBS បានបញ្ជាក់ថា ហេតុការណ៍ផ្ទុះអាវុធដ៏គ្រោះថ្នាក់នេះ បានកើតឡើងក្នុងបន្ទប់សម្រាកព្យាបាលសម្រាប់មន្ត្រីយោធាចូលនិវត្តន៍ ខណៈដែលពួកគេត្រូវបានបញ្ជូនទៅព្យាបាល នៅបន្ទប់សង្គ្រោះបន្ទាន់ យ៉ាងណាមិញប៉ូលិសថៃកំពុងបើកការស៊ើបអង្កេតទៅលើប្រភពនៃគ្រាប់បែកនោះនៅឡើយ៕
