Sponsor
Pisey

រដ្ឋាភិបាល​ ថៃ​ អាច​បិទ​មិន​ឲ្យ​ក្រុមហ៊ុន ​Facebook ​ដំណើរការ​ក្នុង​ប្រទេស​តទៅទៀត ​ដោយសារ​តែ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ធំ​បំផុត​មួយ​នេះ​ មិន​ព្រម​លុប​រូបភាព​ដែល​ចុះផ្សាយ​ប្រមាថ​ដល់​មហាក្សត្រ​ ថៃ ​ចំនួន ​១៣១​ តាម​ការ​ទាមទារ​ ដែល​មាន​ន័យ​ថា​ អ្នក​ប្រើប្រាស់​ Facebook​ ក្នុង​ប្រទេស​ ថៃ​ ប្រឈម​នឹង​ការ​បាត់បង់​សិទ្ធិ​ប្រើប្រាស់ ​Facebook ​ទាំងស្រុង ​ប្រសិន​បើ​រដ្ឋាភិបាល ​និង​ក្រុមហ៊ុន​មិន​អាច​ព្រមព្រៀង​គ្នា​បាន ។​ 

ចំណែក​ប្រធាន​សមាគម​ក្រុមហ៊ុន​ផ្គត់ផ្គង់​អ៊ីនធឺណិត​ក្នុង​ប្រទេស​ថៃ ​និយាយ​ថា​ ក្រុមហ៊ុន​ Facebook​ គ្រាន់តែ​អនុវត្ត​តាម​គោលនយោបាយ​របស់​ខ្លួន​ប៉ុណ្ណោះ​ ដោយ​ត្រូវ​លុប​អ្វី​ដែល​ត្រូវ​លុប​ ហើយ​អ្វី​ដែល​មិន​ត្រូវ​លុប​ នឹង​មិន​លុប​ឡើយ​ ប្រសិនបើ​រក​ឃើញ​ថា​ មិន​បំពាន​ដល់​គោលនយោបាយ​របស់​ក្រុមហ៊ុន ។​  Facebook ​មិន​ព្រម​លុបចោល​រូបភាព ​និង​អត្ថបទ​ដែល​អ្នកប្រើប្រាស់​ចុះផ្សាយ​បង្ហាញ​ពី​រូប​ភាព​មាន​លក្ខណ​ប្រមាថ​មហាក្សត្រ​ជាច្រើន​សន្លឹក ​ដូចជា​ រូបភាព​ដែល​មហាក្សត្រ​ មហាវ៉ាជិរ៉ាឡុងកន​ ពាក់​អាវ​អ៊ៀម​ បញ្ចេញ​រូប​សាក់​ពេញ​ខ្លួន​ និង​វីដេអូ​ក្នុង​ពេល​ដែល​ព្រះអង្គ​ចូល​ហាង​ទំនិញ​ មុន​ពេល​បិតា​សោយ​ទិវង្គត ​ហើយ​អាជ្ញាធរ​ ថៃ ​បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​ Facebook​ លុប​វីដេអូ​នោះ​ជា​បន្ទាន់ ។ ​

រដ្ឋាភិបាល​បាន​ទុក​ពេល​វេលា​មួយ​សប្ដាហ៍​​​ដល់​ក្រុមហ៊ុន​ឲ្យ​លុប​រូបភាព​ និង​វីដេអូ​ទាំងនោះ​ ប៉ុន្តែ​ពេល​វេលា​បាន​ផុត​កំណត់​នៅ​ថ្ងៃ​អង្គារ​នេះ​ ដូច្នេះ​រដ្ឋាភិបាល ​ថៃ​ កំពុង​ពិចារណា​បិទ​មិន​ឲ្យ​មាន​ការ​ប្រើប្រាស់​ Facebook​ ក្នុង​ប្រទេស​ ថៃ ​តទៅទៀត ។​ ថៃ​ គឺ​ជា​ប្រទេស​ដែល​មាន​ច្បាប់​តឹងរ៉ឹង​បំផុត​ចំពោះ​អ្នក​រិះគន់​រាជវង្ស​ ដោយ​អ្នក​ដែល​មាន​ទោស​ពី​បទ​ប្រមាថ​មហាក្សត្រ​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់​ ១៥ ​ឆ្នាំ​ ក្នុង​នោះ​ មនុស្ស​ជាង ​១០០​ នាក់ ​ត្រូវ​បាន​ភ្នាក់ងារ​រដ្ឋាភិបាល​រក​ឃើញ​ថា​បាន​បង្ហោះ​ និង​ចែក​រំលែក​នូវ​រូប​ភាព​ដែល​ប្រមាថ​មហាក្សត្រ​របស់​ប្រទេស​ ថៃ ។​ 

ប្រភពៈ​ cnbc​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor