សង្គ្រាមរវាងហ្វីលីពីន និង ISIS នៅទីក្រុងម៉ារ៉ាវី ពេលនេះកំពុងបាញ់ប្រហារគ្នាយ៉ាងកក្រើកទីក្រុង បណ្ដាលឲ្យមានមនុស្សស្លាប់កើនឡើងជាង ១រយនាក់ រួមទាំងជនស៊ីវិល ២៧នាក់ និងក្រុមសកម្មប្រយុទ្ធ ៦១នាក់ទៀត ខណៈដែលប្រជាជនប្រមាណជា ២ពាន់នាក់ ត្រូវបានពួកជ្រុលនិយមខាងលើឃាត់ខ្លួន។
អ្នកនាំពាក្យរបស់យោធា លោក Brig. Gen. Restituto Padilla បានបញ្ជាក់ថា គិតចាប់ពីថ្ងៃអង្គារសប្ដាហ៍មុនមក ទាហានហ្វីលីពីនចំនួន ១១នាក់ និងមន្ត្រីប៉ូលិស ៤នាក់ផ្សេងទៀតបានស្លាប់ ចំពេលដែលប្រយុទ្ធតទល់ជាមួយនឹងកងកម្លាំងក្រុមសកម្មប្រយុទ្ធ ISIS៕
ប្រភព៖ RT

