Sponsor
Pisey

ក្នុង​រយៈ​ពេល​ ៣​សប្ដាហ៍​ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល​ផ្លោង​របស់​ខ្លួន​ចំនួន​ ៣​ មាន​ន័យ​ថា​ ១​អាទិត្យ​បាញ់​មួយ​គ្រាប់​ ជាក់​ស្ដែង​ដូច​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៨​ ម្សិលមិញ​ ទីក្រុង​ព្យុងយ៉ាង​ បាន​ធ្វើតេស្ត​មីស៊ីល​ទី​បី ម៉ាក ​Scud ​ដែល​មាន​រយៈ​ចម្ងាយ​ខ្លី​ ប្រមាណ​ជា​ ៤៥០​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ។

បើ​តាម​ការ​អះអាង​ពី​យោធា​កូរ៉េខាងត្បូង ​ក្នុង​រយៈ​ពេល​បី​សប្ដាហ៍​នេះ កូរ៉េខាងជើង​បានបាញ់​សាកល្បង​មីស៊ីល​ប្រកប​ដោយ​ជោគជ័យ​មាន​រហូត​ដល់​៣​គ្រាប់​ទៅ​ហើយ ​ដោយ​មីស៊ីល​ចុង​ក្រោយ​គឺ​ជា​ប្រភេទ​រយៈ​ចម្ងាយ​ខ្លី​មួយ​ ដែល​បាន​បាញ់​ចេញ​ពី​តំបន់​ឆ្នេរ​របស់​ខ្លួន​ ឆ្ពោះ​ទៅ​កាន់​សមុទ្រ​ជប៉ុន​ កៀក​នឹង​តំបន់​សេដ្ឋកិច្ច​ពិសេស EEZ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កូរ៉េខាងជើង កំពុង​ប្រឈម​មុខ​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​ថ្កោលទោស ​និង​ដាក់​ទណ្ឌកម្ម​ពី​សំណាក់​ក្រុម​ប្រឹក្សា​សន្តិសុខ ​អង្គការសហប្រជាជាតិ​ (UN)។ មួយ​វិញ​ទៀត​មីស៊ីល​សប្ដាហ៍​ចុង​ក្រោយ​របស់​ទី​ក្រុង​ព្យុងយ៉ាង​នេះ​ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ខឹង​សម្បា​យ៉ាង​ខ្លាំង និង​ថែម​ទាំង​ប្ដេជ្ញា​ ចាត់​វិធានការ​ក្ដៅ​ឆ្លើយតប​វិញ​ទៀត​ផង៕    

ប្រភព៖ BBC

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor