Sponsor
Pisey

ក្លឹប​ Manchester United គឺ​ជា​ក្រុម​ដែល​មាន​ការ​ជាប់​ទាក់ទង​ទៅ​នឹង​នាំ​មក​ខ្សែ​បម្រើ​ Real Madrid កីឡាករ​James Rodriguez មក​លេង​នៅ​ទឹក​ដី​ខ្លួន​កក្រើក​ជាង​គេ​ទាំង​អស់ ​ប៉ុន្តែ​កីឡាករ​កូឡុំប៊ី​ សាក​សម​នឹង​លេង​ក្នុង​កីឡដ្ឋាន ​Old Trafford ដល់​កម្រិត​ណា​?​ហើយ​ Man Utd ពិត​ជា​ត្រូវ​ការ​គាត់​ពិន​មែន​ឬ​ទេ?

របាយការណ៍​ជា​ច្រើន​សន្និដ្ឋាន​ថា ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​ ខក​ចិត្ត​ខ្លាំង​ដោយ​សារ​មិន​មាន​ពេល​ច្រើន​បង្ហាញ​សមត្ថភាព​ពេញ​លេញ​នៅ ​Real Madrid រដូវ​កាល​នេះ​ ខណៈ​កីឡាករ​វ័យ​២៥​ឆ្នាំ​ ទើប​តែ​ចូល​លេង​​ជម្រើស​ដំបូង​បាន​១៣​ប្រកួត​។ បែប​ណា​ក្ដី!  បូក​បញ្ចូល​ទាំង​ការ​ប្រកួត​ដែល​គាត់​ចូល​លេង​ជា​កីឡាករ​បម្រុង​៨​ដង​ រូប​គេ​នៅ​តែ​ល្អ​គឺ​រក​គ្រាប់​បាល់​បាន​៨​គ្រាប់ ​និង​ប្រមូល​បាន​ការ​បញ្ចូល​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​៦​ដង​ ក្នុង​ឆ្នាំ​នេះ​ផង​ដែរ។ 

នេះ​គឺ​ជា​ហេតុផល​មួយ​ដែល​ថា ​គាត់​នៅ​តែ​មាន​តម្លៃ​សម្រាប់​ទី​កន្លែង​ដទៃ​ទៀត​ ហើយ​តម្លៃ​ខ្លួន​ចាប់​ពី​៤៥​លាន​ផោន​ទៅ​៦៥​លាន​ផោន​ដែល​អ្នក​បាន​អាន​ក្នុង​ការ​ចុះ​ផ្សាយ​វា​ពិត​លម្អៀង​បន្តិច។ ដូច្នេះ​ប្រសិន​បើ​គាត់​បាន​មក​លេង​នៅ ​Man Utd តើ​តួនាទី​អ្វី​ដែល​គាត់​លេង​ក្រោក​ការ​ដឹកនាំ​របស់ ​Jose ហើយ​គាត់​នឹង​សម​តែ​ទទួល​បាន​ប្រាក់​ឈ្នួល​ប៉ុន្មាន​?

ភាព​បត់​បែន​រហ័ស

Rodriguez តែ​ង​តែ​ជា​កីឡាករ​ម្នាក់​ដែល​ពិបាក​ចាត់​ចំណាត់​ថ្នាក់​ និង​ប្រភេទ​ថា​តើ​គាត់​ជា​ខ្សែ​បម្រើ​ ឬ​ក៏​ប្រយុទ្ធ​ឲ្យ​ច្បាស់​នោះ​ទេ។ តា​មពិត​ទៅ​តួនាទី​ទាំង​ពីរ​នេះ ​គឺ​គាត់​ធ្វើ​បាន​ទាំង​អស់។ ក្នុង​រដូវ​កាល​នេះ​គាត់​លេង​ក្នុង​ដំណែង​ជា​ខ្សែ​បម្រើ​កណ្ដាល​ ​ខ្សែ​បម្រើ​ស្ដាំ​ ខ្សែ​ប្រយុទ្ធ​ដំណែង​លេខ​១០ (​ក្រោយ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​លេខ​៩) ខ្សែ​ប្រយុទ្ធ​ស្លាប​ឆ្វេង​ ហើយ​នឹង​ជា​ខ្សែ​ប្រយុទ្ធ​ចំ​តួ​នៅ​ខាង​ស្ដាំ​ និង​កណ្ដាល​ក្នុង​ចំណោម​ដំណែង​ទាំង​បី​ខាង​លើ។ តែ​នៅ ​Real Madrid គាត់​ភាគ​ច្រើន​លេង​ខ្សែ​បម្រើ​កណ្ដាល​ច្រើន​ជាង​តួនាទី​ផ្សេង​ពី​នេះ។

ភាព​បត់បែន​របស់​គាត់​អាច​ជួយ​លោក ​Jose បាន​ច្រើន​បំផុត​ ជាក់​ស្ដែង​ ប្រសិន​បើ​គាត់​ត្រូវ​បាន​ឲ្យ​ជួយ​ជម្រុះ​នៃ​ការ​រក​គ្រាប់​បាល់​ក្នុង ​Champions League ​គឺ​ល្អ​ជាង​ឲ្យ​គាត់​ជួយ​ផ្លាស់ប្ដូរ​ទម្រង់​លេង​ក្នុង​ក្រុម​នៅ ​Premier League។ 

ការ​ទាត់​បញ្ចូល​ទី​ និង​បញ្ជូន​បាល់​

ចាប់​តាំង​ពីរ​ប្ដូរ​មក​លេង​នៅ​ Real Madrid ក្នុង​តម្លៃ​៧១​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៤ ​ខណៈ​ពេល​បង្ហាញ​ថ្វី​ជើង​ល្អ​បំផុត​ក្នុង​ World Cup 2014 ពេល​វេលា​លេង​ក្នុង​ទីលាន​របស់​គាត់​បាន​ថយ​ចុះ​ជា​លំដាប់​។ យើង​អាច​សន្និដ្ឋាន​ថា​ ការ​ចូល​រួម​ជួយ​ក្រុម​របស់​គាត់​បាន​ការ​ខ្វះខាត​ ប៉ុន្តែ​បើ​មើល​ស្ថិតិ​ដែល​បាន​ធ្វើ​ពិត​ជា​មាន​តម្លៃ​សម្រាប់​ក្រុម។ 

រដូវ​កាល​ដំបូង​គាត់​លេង​ជម្រើស​ដំបូង​​បាន​២៩​ប្រកួត​ក្នុង ​La liga ​​​រក​គ្រាប់​បាល់​បាន​១៣​គ្រាប់​ និង​បញ្ជូន​បាល់​បាន​១៣​ដង។ រដូវ​កាល​ទី​២​គាត់​ចូល​លេង​ជម្រើស​ដំបូង​បាន​១៧​ប្រកួត ​និង​បម្រុង​៩​ប្រកួត​គាត់​រក​បាន​៧​គ្រាប់​និង​បញ្ជូន​បាល់​បាន​៨​ដង។ រដូវ​កាល​នេះ​សរុបនៃ​ការ​ចូល​លេង​ទាំង​អស់​២១​ ដង​​១៣​ដង​លេង​ជម្រើស​ដំបូង​គាត់​រក​គ្រាប់​បាល់​បាន​៨​គ្រាប់​ និង​បញ្ជូន​បាល់​បាន​៦​ដង។ 

ស្ថិតិ​នេះ​អាច​និយាយ​បាន​ថា​គាត់​អាច​ជួយ​ Man Utd បាន​ច្រើន​ណាស់ ​ខណៈ​បច្ចុប្បន្ន​គ្មាន​កីឡាករ​ណា​ម្នាក់​របស់​បិសាច​ក្រហម​ជួយ​ក្រុម​បាន​ច្រើន​ជាង​  Zlatan Ibrahimovic​ ដែល​ស៊ុត​ និង​បញ្ជូន​​បាន​លើស​ពី​៦ដង​ក្នុង​រដូវ​កាល​នេះ​ ។​ ទំនាក់​ទំនង​នៃ​ការ​រក​គ្រាប់​បាល់​ និង​បញ្ជូន​បាល់​របស់​គាត់​គឺ​អាច​និយាយ ​Man Utd ទទួល​បា​ន​ផល​ចំណេញ​ច្រើន​ណាស់​។

ភាព​ប្រសើរ​ឡើង​របស់​កីឡាករ?

ប្រសិន​បើ​យើង​ប្រៀបធៀប​ James ទៅ​នឹង​ជម្រើស​ខ្សែ​បម្រើ​ល្អៗ​របស់ ​Man Utd បច្ចុប្បន្ន​ឃើញ​ថា​មាន​ចំណុច​គូរ​កត់​ចំណាំ​ជា​ច្រើន។  បើ​គិត​ពី​​ទម្រង់​លេង​ក្នុង​លីក ​និង​ក្នុង​ការ​ចូល​លេង​ពេញ​មួយ​ប្រកួត​៩០​នាទី​ ​គាត់​រក​គ្រាប់​គ្រាប់​បាល់​ច្រើន​ ការ​បង្កើត​ឱកាស​បញ្ជូន​បាល់​​ និង​ប៉ះ​បាល់​បាន​ល្អ​​ច្រើន​និង​ប្រសើរ​ជាង​កីឡាករ​របស់​លោក​ Jose ​ទៅ​ទៀត។ 

៨​គ្រាប់​របស់​គាត់​ដែល​រក​បាន​ក្នុង​រដូវ​កាល​នេះ​ ស្មើ​នឹង​អត្រា​០.៦២​ក្នុង​រយៈ​ពេល​៩០​នាទី ​​គឺ​ច្រើន​ជាង​ខ្សែ​បម្រើ​Man Utd ទាំង​អស់​ខណៈ ​Juan Mata បាន​០.៣៥។  Rodriguez បង្កើត​ឱកាស​ច្រើន​បំផុត​២​ដង​ រាល់​មួយ​ប្រកួត​ស្មើ​នឹង​អត្រា​០,៤៥​ក្នុង​រយៈ​ពេល​៩០​នាទី ​ឯ ​Hererra បាន​ត្រឹម​តែ​០.២២​ទេ។​ បើ​និយាយ​ពី​ការ​ប៉ះ​សេ​បាល់​ល្អ​ៗ​វិញ ​Rodriguez បាន​២.៩៥​ក្នុង​៩០​នាទី​ ខណៈ​ Mata បាន​២.២៧។​​ ចំណែក​ស្ថិតិ​របស់ ​Paul Pogba, Henrikh Mkhitaryan, Maroune Fellaini និង Jesse Lingard ស្ថិតិ​នៅ​ក្រោម​ឆ្ងាយ​ណាស់​ក្នុង​រដូវ​កាល​នេះ។

តើ ​James គួរ​លេង​ក្នុង​តំបន់​ណា​ក្រោម​ការ​ដឹកនាំ​របស់ ​Jose?

ដូច​ដែល​បាន​បង្ហាញ​ខាង​លើ​ ភាព​បត់បែន ការ​ពូកែ​ក្នុង​ការ​បញ្ជូន​បាល់​ឲ្យ​ទាត់​បញ្ចូល​ទី​ និង​ទាត់​បញ្ចូល​ទី​ដោយ​ខ្លួន​ឯង​ គិត​ជា​សរុប​ល្អ​ជម្រើស​របស់​ Man Utd បច្ចុប្បន្ន​ ហើយ​រូប​គេ​អាច​លេង​គ្រប់​តំបន់​ណា​ក៏​បាន​ពី​បម្រើ​ទៅ​ប្រយុទ្ធ​សម្រាប់ ​Mourinho ជ្រើសរើស។ យើង​អាច​សន្និដ្ឋាន​ថា​បើ​ Man Utd អាច​ទិញ​បាន​ Antoine Griezmann និង​ Romelu Lukaku ក្នុង​រដូវ​ក្ដៅ​នេះ​ពួក​គេ​អាច​ចេញ​ជម្រើស​ដំបូង​១១​ដូច្នេះ៖

ដាក់​ James ក្នុង​តំណែង​ខ្សែ​បម្រើ​កណ្ដាល​
ក្នុង​ដំណែង​លេខ​១០​
ផ្នែក​ណា​មួយ​ក៏​បាន​ក្នុង​ចំណោម​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ទាំង​បី

អ្វី​ៗ​បាន​និយាយ​អស់​ហើយ ​នៅ​តែ​ចាំ​មើល​ថា​តើ ​Man Utd នឹង​ទិញ ​Rodriguez មក​មែន​អត់?​ ប៉ុន្តែ​បើ​ទិញ​បាន​មែន​នោះ​ James នឹង​ជួយ​ Jose Mourinho បាន​ច្រើន​បំផុត៕

ប្រភព៖ ​ ំMetro Sport

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor