Sponsor
Pisey

ជា​សញ្ញា​បញ្ជាក់​ថា​ ជា​មនុស្ស​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ខ្លាំង​ ស្រប​ពេល​ថ្វី​ជើង​ក្នុង​ការ​លេង​បាល់​ទាត់​ខ្លាំង​ Cristiano Ronaldo  បាន​កត់​ចំណាំ​ថា​ ឱន​ និង​ដាក់​ខ្លួន​ខ្លាំង​ពេក​ មិន​ល្អ​សម្រាប់​យើង​ឡើយ។

Real Madrid កំពុង​រៀប​ចំ​ខ្លួន​ត្រៀម​ចូល​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ Champions League ក្នុង​ទី​ក្រុង​Cardiff នៅ​ថ្ងៃ​សៅរ៍ ​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​និង​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​​បាន​គិត​ និង​ផ្ដល់​មតិ​យោបល់​ជា​ច្រើន​ទាក់​ទង​នឹង​ការ​ប្រកួត​ដ៏​ធំ​នេះ​ទល់​និង ​Juventus។

“ ក្នុង​ថ្ងៃ​ប្រកួត​នឹង​មាន​ការ​គិត​ច្រើន ​ហើយ​ខ្ញុំ​សុខ​ចិត្ត​មិន​ខ្វាយខ្វល់​ច្រើន​​អំពី​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​។ ការ​បន្ទាប​ខ្លួន​ពេល​មិន​ល្អ​ប៉ុន្មាន​ទេ​ យើង​ត្រូវ​ពង្រឹង​បុគ្គលិកលក្ខណៈ​​ខ្លួន​ឯង​​ឲ្យ​បាន​ល្អ​ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ល្អ​បំផុត។"

“ ពួក​គេ( Juventus) ជា​ក្រុម​ដ៏​ខ្លាំង​មួយ​ ប៉ុន្តែ​ពួក​យើង​ក៏​ខ្លាំង​ដែរ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ពួក​យើង​នឹង​លេង​ក្នុង​ការ​ប្រកួត​ដ៏​អស្ចារ្យ​ ហើយ​ពួក​យើង​នឹង​ឈ្នះ​។" Ronaldo និយាយ​ទៅ​កាន់​ទូរទស្សន៍ ​Madrid TV។

ពេល​សួរ​ថា​ តើ ​Real Madrid នឹង​លើក​ពាន​ម្ដង​ទៀត​ទេ​ Ronaldo ក៏​តប់​ថា​៖" ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​គឺ​ឈ្នះ​ដោយ​ការ​ទាត់​បញ្ចូល​ទី​ ។​ យើង​បាន​ពង្រឹង​ទំនុក​ចិត្ត​ខ្លាំង​ណាស់​ ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​នេះ ​ហើយ​ពេល​នេះ​យើង​មាន​ឱកាស​តែ​មួយ​គត់។"

សូម​បញ្ជាក់​ឡើង​វិញ​ថា​ Juventus និង ​Real Madrid ត្រូវ​ជួប​គ្នា​នៅ​ថ្ងៃ​ទី​៣​ខែ​មិថុនា​ឆ្នាំ ២០១៧​វេលា​ម៉ោង​ ១​និង​៤៥​នាទី​យប់​ក្នុង​កីឡដ្ឋាន​ Millennium Stadium, ទី​ក្រុង​ Cardiff ប្រទេស​វែល៕

Ronaldo
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor