យើងសង្កេតឃើញថា មានក្រុមហ៊ុនជាច្រើន បានប្រើយុទ្ធសាស្រ្តកម្មវិធីពិសេស ទៅលើផលិតផល របស់ខ្លួន ដោយផ្ដល់ជា រង្វាន់ លើកទឹកចិត្តទៅកាន់អតិថិជនរបស់ខ្លួន ដោយឡែករឿងដែល ធ្វើឲ្យអ្នកលេងហ្វេសប៊ុក អត់សើចមិនបាន គឺមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Hak Samnang បានប្រកាសនូវរឿងដែល ខ្លួនជួបប្រទះ គឺនៅពេលដែលវះ គ្រឿងក្នុងមាន់ បានឃើញនូវ ខ្សែដៃផ្លាទីន មួយខ្សែ ហើយបានសរសេររៀបរាប់ថា ៖
ពេលទិញមាន់ត្រូវពិនិត្យគ្រឿងក្នុងវាអោយបានត្រឹមត្រូវ និងវះមើលគ្រប់កន្លែងទាំងអស់ណា ព្រោះមានរង្វាន់ខ្សែរដៃផ្លាកទីនជាច្រើនកំពុងរកចាំលោកអ្នក 😍


