Sponsor
Pisey

ក្រុម​ឈរ​ដំណែង​លេខ​២ Tottenham Hotspur បាន​ទៅ​ស៊ី​ក្រុម​  កញ្ជ្រោង​ព្រៃ​ Leicester City ៦-១​ដល់​ផ្ទះ​ឡើង​ផ្អើល ​Premier League ចុង​រដូវ​កាល​នេះ​ខណៈ​  Harry Kaneរក​បាន​៤​គ្រាប់ ​និង​ខ្សែ​បម្រើ​ប្រយុទ្ធ​កូរ៉េខាងត្បូង Heung-Min Son ២​គ្រាប់។

វគ្គ​ទី​មួយ​ កីឡាករ​ទាំង​ពីរ​រក​បាន​មួយ​គ្រាប់​ម្នាក់ ​នៅ​នាទី​២៥ ​(Harry Kane ) និង​៣៦ ​(Heung-Min Son )។​ចូល​វគ្គ​ទី​២​នាទី​៥៩​ ​ផ្ទះ​រក​បាន​មួយ​គ្រាប់​វិញ​ដោយ​ Ben Chilwell ។ ​ប៉ុន្មាន​នាទី​ក្រោយ​មក​ពោល​គឺ​នាទី​៧១  Harry Kane​ បន្ថែម​គ្រាប់​ទី២​ខណៈ​  Heung-Min Son នៅ​នាទី​៧១​។

​ត្រឹម​៤​នាទី​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ​ ខ្សែ​ប្រយុទ្ធ​អង់គ្លេស​  Harry Kane ​បន្ថែម​២​គ្រាប់​ទៀត​យ៉ាង​សាហាវ​នៅ​នាទី​៨៨ ​និង​៩០​។ ចប់​ការ​ប្រកួត​  មាន់​ខ្នាយ​មាស ​Spurs ​ស៊ី​កញ្ជ្រោង​ព្រៃ​ Leicester City ៦-១។

រូប
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor