Sponsor
Pisey

សេចក្ដីថ្លែងការណ៍​មួយ​ទើប​ចេញ​ពី​មន្ទីរ​ការពារ​ជាតិ​ Pentagon​ បាន​ប្រកាស​ថា ​ក្រុមហ៊ុន​ផលិត​បរិក្ខា​យោធា​អាមេរិក​ឈ្មោះ​ Lockheed Martin ​ត្រូវ​ទទួល​បាន​ប្រាក់​ ៨.៥​លាន​ដុល្លារ​ ក្រោម​កិច្ចសន្យា​លើ​កម្មវិធី​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​មីស៊ីល​ Tomahawk ​សម្រាប់​កង​ទ័ព​ជើង​ទឹក​អាមេរិក​ និង​អង់គ្លេស។ 

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ បាន​ប្រកាស​ថា​ "ក្រុមហ៊ុន Lockheed Martin​ ត្រូវ​ទទួល​បាន​ប្រាក់​ ៨.៥​លាន​ដុល្លារ​ ក្រោម​កិច្ចសន្យា​លើ​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​មីស៊ីល​សម្រាប់​កង​ទ័ព​ជើង​ទឹក​ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ និង​ថែរក្សា​ការពារ​ ក៏​ដូចជា​ការ​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម​លើ​ប្រព័ន្ធ​គ្រប់គ្រង​មីស៊ីល​ Tomahawk ​ជា​ដើម"។  

គួរ​បញ្ជាក់​​ថា​ មីស៊ីល​ម៉ាក​ Tomahawk ​គឺ​​ជា​អាវុធ​មួយ​ប្រភេទ​ដែល​ធ្លាប់​បាន​បាញ់​ចំនួន​ ៥៩​គ្រាប់​ ប្រឆាំង​នឹង​អាវុធ​គីមី ​នៅ​ប្រទេស​ស៊ីរី​ ហើយ​ក៏​ត្រូវ​បាន​អ្នក​ជំនាញ​អះអាង​ថា​ វា​មាន​កម្លាំង​ខ្លាំង​មធ្យម​ផង​ដែរ​។ លើស​ពី​នេះ​ទៀត​ក្រុមហ៊ុន​ផលិត​បរិក្ខារ​យោធា​អាមេរិក​មួយ​នេះ ​នឹង​ធ្វើ​ការ​បង្កើន​កម្លាំង​បន្ថែម​មួយ​កម្រិត​ទៀត​ទៅ​លើ​ មីស៊ីល​ប្រភេទ​នេះ ដោយ​គោរព​តាម​កិច្ចព្រមព្រៀង​៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor