Sponsor
Pisey

រាជធានី​ភ្នំពេញ៖​ ដោយ​មាន​សំណូមពរ​ពី​បងប្អូន​ភ្ញៀវ​ទេសចរណ៍​ រដ្ឋបាល​រាជធានី​ភ្នំពេញ​​នឹង​រៀបចំbalance wheel ចំនួន​ ១០គ្រឿង​ ដាក់​បម្រើ​ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ ដើម្បី​ជិះ​កម្សាន្ត​ទស្សនា​ក្នុង​បរិវេណ​រមណីយដ្ឋាន​វត្ត​ភ្នំ​​។ នេះ​បើ​យោង​តាម​ ហ្វេសប៊ុក​ផ្លូវការ​របស់​ ឯកឧត្តម​ ប៉ា សុជាតិវង្ស​។

យោង​តាម​វីដេអូ​LIVE នៅលើហ្វេសប៊ុក Pa Socheatevong បាន​ឲ្យ​ដឹង​ថា​​ ឯកឧត្ដម​ អភិបាលរាជធានី​​ ចង់​ឲ្យ​មាន​ដាក់​ជួស​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ក្នុង​តម្លៃ​សមរម្យ​មួយ​​​ ដោយ​គិត​សេវា​ក្នុង​រយៈពេល​៣០​នាទី​ម្តង​។ ​បន្ថែម​ពី​នេះ​ឯកឧត្តម​​ ស្នើ​ឲ្យ​ក្រុម​ការងារ​យក​ទៅ​​ដាក់​នៅ​សួន​វត្តបទុមវតី​ ចំនួន​៣​ គ្រឿង និង​នៅ​មាត់​ទន្លេ​​ ២​គ្រឿង​សម្រាប់​កង​កម្លាំង​សណ្ដាប់ធ្នាប់​ប្រើប្រាស់។ សម្រាប់ព័ត៌មាន​បន្ថែម​ សូម​មើល​វីដេអូ​ខាងក្រោម​៖​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor