Sponsor
Pisey
William Guang៖

បេីច្បាប់១០ចំនុចនេះអនុវត្តន៍ក្នុងសង្គមខ្មែរ
តេី១០ឆ្នាំក្រោយខ្មែរអន់ជាងសឹង្ហបូរី ឬសឹង្ហបូរីមិនស្មេីរបាតជេីងខ្មែរ ?

១ ពលរដ្ឋណាមិនចូលរួមសកម្មភាពនយោបាយ មិនខ្វាយខ្វល់នយោបាយ បេីសិនជារដ្ឋរកឃេីញកំហុសអាចនឹងត្រូវពិន័យអោយចូលសិក្សានយោបាយ ១ឆ្នាំ តែបេីបដិសេដមិនចូលសិក្សានយោបាយទេគឺមានជម្រេីសមួយទៀតត្រូវរឹបអូសទ្រព្យសម្បត្តិហេីយបណ្ដេញចេញពីប្រទេស «នេះជាទោសមិនចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋ»

២ មន្ត្រីជាន់ខ្ពស់ជាន់ទាបទាំងអស់មុនទទួលបានក្របខណ្ឌរដ្ឋចាំបាច់ ប្រលងវិជ្ជាជីវៈ ក្រមសីលធម៌ នឹងឆ្លងកាតការបណ្ដុះបណ្ដាលស្មារតីផ្នែកទស្សនវិជ្ជា ដេីម្បីពិសោធន៍ថាមន្ត្រីនឹងមកបម្រេីជាតិដោយមនោសញ្ចេតនាស្នេហាជាតិ ជាពិសេសមានប្រវត្តិមិនសង្ស័យថាជាប់ខ្សែស្រលាយបរទេស 
«សក្ខីកម្មនៃមន្ត្រីសសរទ្រូងជាតិ»

៣ មន្ត្រីជាន់ខ្ពស់ទាបរដ្ឋាភិបាលមុនចូលកាន់ដំណែងត្រូវធ្វេីកិច្ចសន្យាចំពោះមុខច្បាប់ ថានឹង បម្រេីជាតិ បម្រេីពលរដ្ឋ ដោយមនសិកាជាអ្នកបម្រេី មិនមែនចៅហ្វាយ ក្នុងលក្ខណរដ្ឋរកឃេីញកំហុសថាប្រេីអំណាចរដ្ឋខុសបែបបទឬយកអំណាចរដ្ឋបំពេញប្រយោជន៍ផ្ទាល់ខ្លួន នឹងជាប់គុក ២០ឆ្នាំ «ទោសមិនទទួលខុសត្រូវលេីកាតព្វកិច្ច»

៤ រដ្ឋាភិបាលត្រូវចុះផ្ទាល់ ដេីម្បីពន្យល់អប់រំពលរដ្ឋនៅជំនាញចិត្តវិទ្យា ទស្សនវិទ្យា ច្បាប់ ដេីម្បីលុបបំបាត់ចោលអោយអស់នៅ កត្តាចម្រូងចម្រាស់បញ្ហាផ្លូវចិត្តរបស់ពលរដ្ឋ

«ដោះស្រាយបញ្ហាសង្គមទូទៅ» ការនិយាយដេីមគ្នា ការប្រមាទ ម៉ាក់ងាយ ការចោទគ្មានមូលដ្ឋាន ការសេពសុរាខុសពេលវេលា អាចនឹងមានទោស

៥ ពលរដ្ឋនិមួយៗត្រូវបានលេីកកំពស់អោយកែឆ្នៃនឹងប្រេីគំនិតឆ្នៃប្រឌិតគ្រប់ធនធានទាំងអស់ក្នុងប្រទេសអោយក្លាយជាផលិតកម្មឥតខ្ចោះដេីម្បីប្រកួតប្រជែងលេីសកលលោក ពលរដ្ឋឆ្នេីមណាដែលមានស្នាដៃ រដ្ឋសភាមានតួនាទីប្រជុំផ្ដល់ លិខិតកិត្តិយស «លេីកកំពស់វិស័យសេដ្ឋកិច្ច»

៦ បណ្ដុះបណ្ដាលពលរដ្ឋតាមជំនាញពលរដ្ឋដែលបានទទួលការបណ្ដុះបណ្ដាលរួច រដ្ឋត្រូវផ្ដល់ថវិកាជាតិក្នុងលក្ខណកំចីការប្រាក់ទាបបំផុត ដេីម្បីផ្ដល់ជាដេីមទុនអោយពលរដ្ឋយកជំនាញរបស់ខ្លួនទៅបង្កេីតសិប្បកម្ម ឧស្សាហកម្មផ្សេងៗ

«អភិវឌ្ឍន៍បន្ថែមនៅចរន្តសេដ្ឋកិច្ច»

៧ ជនអន្តោប្រវេសន៍នឹង ពលរដ្ឋមានជាប់សែស្រឡាយបរទេស ត្រូវឋិតក្រោមលក្ខណសេីបអង្កេត ក្នុងករណីឃេីញថាមានភាពមិនប្រក្រតីដូចជាមិនស្គាល់វប្បធម៌ខ្មែរ និយាយភាសាខ្មែរមិនច្បាស់ ឬមានប្រវត្តិជាជនចំណូលថ្មី គឺត្រូវបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា

«ការពារសន្តិសុខជាតិពីពួកឈ្លានពាន»

៨ លុបចោល គោរមងាឯកឧត្តម អ្នកឧកញ៉ា ដេីម្បីធានាអោយបានដាច់ខាតចំពោះការរស់នៅស្មេីរសិទ្ធគ្នា

«បញ្ចប់វប្បធម៌លេីកជេីងអាងអំណាចបុណ្យសក្តិ»

៩ មន្ត្រីនឹងពលរដ្ឋដែលមានគំនិតអភិវឌ្ឍន៍ជាតិឬមានគុណបំណាច់ចំពោះជាតិ រដ្ឋសភាត្រូវប្រជុំផ្ដល់លិខិតកិត្តិយស

«ធ្វេីអោយអ្នកពូកែប្រាកដមានតម្លៃ»

១០ បង្កេីតក្រុមស៊េីបអង្កេតពិសេស ស៊េីបអង្កេតតុលាកាក្រោយពេលតុលាកាអនុវត្តន៍នីតិវិធីច្បាប់ ក្នុងលក្ខណរកឃេីញកំហុសតុលាកាពេលអនុវត្តន៍នីតិវិធី មន្ត្រីតុលាកាត្រូវទទួលខុសត្រូវលេីវិជ្ជាជីវៈខ្លួនដាច់ខាត

«ពង្រឹងប្រព័ន្ធយុត្តិអម៌»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor