
ខ្សែប្រយុទ្ធ Real Madrid កីឡាករ Karim Benzema គ្មានគម្រោងចាកចេញពីក្រុមជើងឯក Champions League, Real Madrid នោះទេ ដោយលោកនិយាយថានឹងមានក្ដីសុបិនចង់ឈ្នះពានជាច្រើនទៀត ជាមួយក្លឹប។
Benzema មានវ័យ២៩ឆ្នាំ មានព័ត៌មានទាក់ទងនឹងការចាកចេញពី Real Madrid កាលពីរដូវកាលមុនពិសេសល្បីថាទៅលេងនៅក្រុមកាំភ្លើងធំ Arsenal បន្ទាប់ពីចំណាយពេល៨រដូវកាលនៅអេស្ប៉ាញ។ កីឡាករជម្រើសជាតិបារាំងរូបនេះ រកបាន១៩គ្រាប់គ្រប់កម្មវិធីប្រកួតរដូវកាលមុនជួយ ក្រុមរបស់លោក Zidane ឈ្នះ La liga និងChampions League ។
ទោះបីជាមានព័ត៌មានអាចនឹងចាកចេញពី Real Madrid, Benzema បាននិយាយថារូបគេពេញចិត្តក្នុងស្នាក់នៅបន្ត។ " ក្ដីសុបិនរបស់ខ្ញុំគឺបន្តឈ្នះពានជាមួយ Real Madrid ” អតីតខ្សែប្រយុទ្ធ Lyon រូបនេះនិយាយប្រាប់Marca។
អតីតមិត្តប្រុសតារាចម្រៀង Rihanna រូបនេះ រកគ្រាប់បាល់ឲ្យក្លឹបបាន១៨០គ្រាប់ចាប់តាំងពី មកចូលរួមកាលពីឆ្នាំ២០០៩ដោយបានឈ្នះពាន La liga ២ដងនិង Champions League ៣ដង រួមជាមួយពានរង្វាន់តូចៗជាច្រើនទៀត៕
