Sponsor
Pisey

អ្នកភូមិដេែលមានជំនឿខ្លាំង បានរស់នៅក្នុងភាពភ័យខ្លាចចាប់តាំងពីសត្វចៀមមួយបានចាប់កំនើតមកមានរូបរាងចំលែកដូចមនុស្សពាក់កណ្តាល សត្វពាក់កណ្តាល ហើយត្រូវបានមនុស្សចាស់នៅក្នុងភូមិនេះនិយាយថា "អារក្ស ឬបិសាចជាអ្នកបញ្ជូនវាមក"។ អ្នកភូមិជាង ៤ពាន់នាក់ ភាគច្រើនជាកសិករនៃភូមិ Lady Frere ក្នុងប្រទេសអាហ្រ្វិកខាងត្បូង បានជឿជាក់ថាវាជាសត្វពាហនៈតិរច្ឆានចង្រៃ ឬជាអាបធ្មប់បានមកចាប់កំណើត។

ភាពភ័យស្លន់ស្លោររបស់អ្នកភូមិ និងរូបរបស់សត្វចំលែកនេះបានល្បីសុះសាយដូចភ្លើងឆេះព្រៃ រហូតបានលឺទៅដល់នាយកដ្ឋានអភិវឌ្ឍន៍ជនបទ ពួកគេក៏បានប្រញាប់បញ្ជូនអ្នកជំនាញដើម្បីមកធ្វើតេស្តពិនិត្យសត្វចៀមចំលែកនេះ។

នាយកប្រតិបត្តិសេវាកម្មសត្វពាហនៈលោក Lubabalo Mrwebi បានទទួលស្គាល់ថាបើមើលមួយភ្លេតសាត់ចៀមកើតមកស្លាប់ពិតស្រដៀងទៅនឹងមនុស្ស ប៉ុន្តែ ធាតុពិតមិនមែនជាផ្នែកណាមួយរបស់មនុស្សនោះទេ។ លោកវេជ្ជបណ្ឌិត Mrwebi បាននិយាយទៀតថា "យើងអាចបញ្ជាក់ថានេះមិនមែនជារូបថតកាត់ត បោកបញ្ឆោតនោះទេ ប៉ុន្តែជាបំនែកនៃសាច់សត្វចៀមដែលកើតមកខុសលក្ខណៈ បន្ទាប់ពីមេសត្វចៀមនេះបានឆ្លងរោគគ្រុនផ្តាសាយនៅដំណាក់កាលដំបូងពេលមានផ្ទៃពោះនៅក្បែរជ្រលងភ្នំ។

យ៉ាងណាអ្នកភូមិនៅតែមានភាពភ័យខ្លាច និងជឿតាមការពន្យល់របស់មនុស្សចាស់ក្នុងភូមិ ថាវាគឺជាសារធាតុនៃបិសាចបញ្ជូនមក ហើយយើងត្រូវតែដុតវាចោលដើម្បីឲ្យអស់ចង្រៃ។

Source: dailymail

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor