យោងតាមរយៈវីដេអូបង្ហោះដោយ GhostFacenothing ក្នុងបណ្តាញសង្គមវីដេអូ Liveleak បង្ហាញពីហេតុការណ៍កម្រមួយ គឺសត្វពស់ធំមួយក្បាល បានកំពុងលេបសត្វពស់ធំមួយក្បាលទៀតយ៉ាងសាហាវ។
បុរសថតបានហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា:
លោកបានឃើញហេតុការណ៍នេះនៅពេលកំពុងបើកបរត្រលប់ទៅផ្ទះវិញ។ លោកបានឈប់ និងថតរូបភាពមួយចំនួននៃហេតុការណ៍នេះ ប៉ុន្តែប្រពន្ធរបស់លោកបានប្រាប់ឲ្យលោកថតជាវីដេអូជំនួសវិញ បន្ទាប់ពីដឹងថាពស់មួយក្បាលពណ៌ខ្មៅគឺកំពុងតែលេបសត្វពស់មួយក្បាលផ្សេងទៀតសល់តែចុងកន្ទុយប៉ុន្នោះ។ ប៉ុន្តែប៉ុន្មាននាទីក្រោយមក សត្វពស់ហាក់ដូចជាប្រឹងខ្ជាក់សត្វពស់ដែលវាកំពុងលេបចេញពីមាត់វាមកក្រៅវិញ។
ចុងក្រោយគឺបុរសខាងលើបានដឹងថា សត្វពស់ខ្មៅធំនោះប្រឹងខ្ចាក់ពស់ដែលវាលេប គឺដោយសារតែវាខ្លាចនឹងសម្លេងម៉ាស៊ីនថតរបស់លោក។ លោកពិតជាមានអារម្មណ៍សោកស្តាយ និងសុំទោសសត្វពស់នោះយ៉ាងខ្លាំងព្រោះរំខានដល់ការស៊ីចំណីរបស់វា។
ចង់ដឹងថាយ៉ាងនាសូមទស្សនាវីដេអូនេះខាងគ្រោម:
Source: liveleak / Christopher Reynolds
