Sponsor
Pisey

យោង​តាម​សារព័ត៌មាន​ RT​ បាន​ចុះផ្សាយ​នៅ​មុន​នេះ​បន្តិច​ថា​ សហរដ្ឋ​អាមេរិក​កំពុង​ថ្កោលទោស​យ៉ាង​ខ្លាំង​ ចំពោះ​កង​កម្លាំង​សន្តិសុខ​ រុស្ស៊ី​ រាប់​ពាន់​នាក់​ ដែល​បាន​បង្ក្រាប​ទៅ​លើ​ហ្វូង​បាតុករ​ប្រមាណ​ជា​ ៥​ពាន់​នាក់​ និង​ចាប់​ខ្លួន​ពួកគេ​ជាង​ ១០០​នាក់​​ ដែល​តវ៉ា​ប្រឆាំង​នឹង​អំពើ​ពុករលួយ ​នៅ​ទីក្រុង​ ម៉ូស្គូ​​​។ ទន្ទឹម​គ្នា​នេះ​អាមេរិក​ថែមទាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​មហាអំណាច​មួយ​នេះ ​ធ្វើការ​ដោះលែង​ពួកគេ​វិញ​​ទៀត​ផង​។

អ្នកនាំពាក្យ​សេតវិមាន​ លោក​ សៀន ​ស្ពៃ​សឺ​ (Sean Spicer) បាន​លើក​ឡើង​ថា​ "អាមេរិក​បាន​ថ្កោល​ទោស​រុស្ស៊ី​យ៉ាង​ពេញ​ទំហឹង​ ចំពោះ​ការ​ឃុំ​ខ្លួន​ក្រុម​បាតុករ​រាប់​សិប​នាក់​ និង​អំពាវនាវ​ទៅ​កាន់​រដ្ឋាភិបាល​ទីក្រុង​ ម៉ូស្គូ​ ឲ្យ​ធ្វើការ​ដោះលែង​ពួកគេ​វិញ​ ដោយ​និយាយ​ថា ទង្វើ​ទាំង​នោះ​ជា​ការ​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​"

គួរ​បញ្ជាក់​ផងដែរ​ថា​ ​បាតុកម្ម​តវ៉ា​ដ៏​ធំ​នេះ​បាន​ផ្ទុះ​ឡើង​ បន្ទាប់​ពី​អាជ្ញាធរ ​រុស្ស៊ី​ ចាប់​ខ្លួន​មេ​ដឹក​បក្ស​ប្រឆាំង​ លោក​ Alexei Navalny ​ឃុំ​ទុក​ និង​ថែម​ត្រូវ​បាន​តុលាការ​ម្រេច​កាត់ទោស​រូប​លោក​ ឲ្យ​ជាប់​ឃុំខ្លួន​ក្នុង​រយៈ​ពេល​រហូត​ដល់​ ៣០​ថ្ងៃ ពី​បទ​ប្រមូល​ផ្ដុំ​បាតុកម្ម​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។ យ៉ាងណាមិញ​ការ​តវ៉ា​ខាង​លើ​នេះ​ បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​មក​ម្ល៉េះ​ មក​ទល់​ពេល​​នេះ​នៅ​ពុំទាន់​ស្ងាត់​នៅ​ឡើង​ទេ​៕ 

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor