
វីដេអូ និងរូបថតដែលបង្ហាញពីភាពគួរឲ្យសង្វែករបស់ទារកម្នាក់ ក្រោយពីត្រូវម្តាយបានដាក់ក្នុងហិបស្រាបៀរយកទៅបោះបង់ចោល ជាមួយនិងក្មេងប្រុសម្នាក់ទៀត។
ហេតុការណ៍នេះកើតឡើងនៅក្នុងប្រទេសវៀតណាម ទីក្រុងហាណូយ បានបង្កឲ្យអ្នកស្រុកមានការភ្ញាក់ផ្អើល និងរំជួលចិត្តជាខ្លាំង ក្រោយពីប្រទះឃើញទារកអាយុ២ឆ្នាំបានកំពុងរុំនៅក្នុងភួយ ដាក់ឲ្យដេកនៅក្នុងប្រអប់ប្លាស្ទិចក្រហម ជាមួយនិងក្មេងប្រុសម្នាក់ទៀតអាយុត្រឹមតែ ៦ឆ្នាំប៉ុន្នោះ ដែលគេស្គាល់ថាជាបងប្រុសរបស់ទារករងគ្រោះ កំពុងអង្គុយយំ និងបដិសេដមិនព្រមទៅណាឆ្ងាយចោលប្អូនរបស់គេទេ។

ក្មេងប្រុសរងគ្រោះបាននិយាយទាំងទឹកភ្នែកថា: ខ្លួន និងប្អូនប្រុសត្រូវបានម្តាយរបស់គេដុបម៉ូតូដឹកមកទម្លាក់ចោលនៅម៉ោងប្រហែលជា៥ព្រឹក ដោយប្រាប់ពួកគេថានាង ទៅរកកន្លែងចាក់សាំងសិន ប៉ុន្តែនាងចេញទៅបាត់មិនត្រឡប់មកវិញទេ។

អ្នកស្រុកជាកម្មករម្នាក់បានរាយការណ៍ទៅកាន់ប៉ូលីសថា "លោកបានឃើញទារកមានអាយុ២ខែ និងក្មេងប្រុសម្នាក់កំពុងតែយំជាខ្លាំង បន្ទាប់ពីត្រូវគេយកមកបោះបង់ចោលនៅលើចិញ្ចើមផ្លូវ"។
ក្រោយពីទទួលដំណឹងនេះ អាជ្ញាធរបានចុះមកដល់កន្លែងកើតហេតុ និងបានបញ្ជូនទារកទៅកាន់មន្ទីរពេទ្យ និងព្យាយាមប្រកាសស្វែងរកឪពុកម្តាយរបស់កុមារកម្សត់ទាំងពីរនេះយ៉ាងខ្លាំង។

ទស្សនាវីដេអូខាងក្រោម:
Source: dailymail