រាជធានីភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលថៃ ចាប់ផ្តើមអនុវត្តច្បាប់អន្តោប្រវេសន៍៨ចំណុច ពលករខ្មែរជាង៥០០០នាក់ត្រូវបានកម្លាំងសមត្ថកិច្ចថៃចាប់បញ្ជូនកម្ពុជាវិញតាមច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត កាលពីថ្ងៃទី២៨ ខែមិថុនា ម្សិលមិញ ដែលចំនួននេះ កើនឡើងស្មើនឹងប្រមាណជាងជិត៣០ដងថៃ្ងធម្មតា (១ថ្ងៃមាន១៥០ ទៅ២០០នាក់)។
ចុះអនុវត្តរបស់អាជ្ញាធរថៃ ស្របពេលដែលច្បាប់ការងារថៃ តម្រូវឲ្យកម្មករ កម្មការិនីត្រូវមានប៉ាស្ព័រ (Passport) វីសារ និងប័ណ្ណការងារ(ស៊ីជម្ពូ) នេះបើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបញ្ជាក់ថា ច្បាប់អន្តោប្រវេសន៍៨ចំណុច គឺបានដាក់គំនាប់ចំពោះជនជាតិថៃណា ដែលទទួលជនអន្តោប្រវេសន៍ ដូចខាងក្រោម៖
១.ជនជាតិថៃណាមួយដែលលាក់ទុកពលករធ្វើការផ្ទះខុសច្បាប់ក្នុង១នាក់ត្រូវផាក់វិន័យជនជាតិថៃដែលទទួល៤០០.០០០ទៅ៨០០.០០០បាត ។
២.ជនជាតិថៃណាដែលទទួលពលករដែលគ្មានលិខិតស្នាមខុសច្បាប់ធ្វើការងារក្រុមហ៊ុនក្នុង១នាក់ផាវិន័យជាទឹកប្រាក់៤០០.០០០បាត។
៣.ជនជាតិថៃដែលទៅទទួលយកកម្មករឆ្លងដែនដោយខុសច្បាប់យកមកធ្វើការចាប់ម្នាក់ត្រូវដាក់គុកអ្នកនាំ៥ឆ្នាំនិងផាកវិន័យជាទឹកប្រាក់២.០០០ទៅ១០០.០០០បាត ។ ៤.ជនជាតិថៃណាដែលទទួលកម្មករធ្វើការងារមិនបានរាយការណ៍អាជ្ញាធរមានសមត្តកិច្ចចាបបានម្នាក់ត្រូវផាក់វិន័យជាទឹកប្រាក់ចំនួន២០.០០០ទៅ១០០.០០០បាត ។ ៥.ជនជាតិថៃណាដែលយកកម្មករដែលមានធ្វើការតាមក្រុមហ៊ុនហើយយកមកធ្វើការផ្ទះរបស់ខ្លួនខុសច្បាប់ការងារនិងត្រូវផាកវិន័យជាទឹកប្រាក់ចំនួន១០០.០០០បាត ។
៦.ជនជាតិថៃដែលទទួលកម្មករធ្វើការមានច្បាប់ហើយហ្គូពីឯកសារទុកតែកម្មកររត់បាត់មិនរាយការណ៍ជូនអាជ្ញាធរបានដឹងមានទោសជាប់គុក៦ខែផាក់វិន័យ១០០.០០០បាត ។ ៧.ជនជាតិថៃដែលទទួលជនអន្តោរប្រវេសន៍ធ្វើការខុសច្បាប់ក្នុង១នាក់ត្រូវជាប់គុក៣ទៅ១០ឆ្នាំនិងផាក់វិន័យ៦០០.០០០ទៅ១.០០០.០០០បាត និង៨.ជនជាតិថៃដែលមានក្រុមហ៊ុនកន្លែងការងារគ្មានច្បាប់ទទួលកម្មករខុសច្បាប់ធ្វើការងារចាប់បាន១នាក់ត្រូវដាក់គុកពី១ទៅ៣ឆ្នាំ ផាកវិន័យជាទឹកប្រាក់២០០.០០០ទៅ៦០០.០០០បាត។

