ក្រុមហ៊ុនឯកជនផលិតយន្តហោះអវកាសរបស់មហាសេដ្ឋី Paul Allen បានដាក់បង្ហាញយន្តហោះធំជាងគេលើលោក ដែលមានប្រវែងស្លាបវែងជាងតារាងបាត់ទាត់ទៅទៀត។
គួរបញ្ជាក់ផងដែរថាក្រោយពីធ្វើការសាងសង់យ៉ាងស្ងប់ស្ងាត់នៅក្នុងតំបន់វាលខ្សាច់នៃរដ្ឋកាលីហ្វញ៉ាអស់ជាច្រើនឆ្នាំ នេះគឺជាលើកទីមួយហើយដែលយន្តហោះធំបំផុត ឈ្មោះថា Stratolaunch ត្រូវបានគេយកចេញពីរោងចក្រ ដើម្បីបង្ហាញឲ្យពិភពលោកបានឃើញ។ វាត្រូវបានគេដែលបង្កើត និងរចនាឡើងមិនមែនសម្រាប់ដឹកអ្នកដំនើរទេ តែប្រើដើម្បីដឹកជញ្ជូនគ្រាប់រ៉ូកែតដឹកផ្កាយរណបចូលទៅក្នុងលំហ។
យន្តហោះខាងលើមានកង់ចំនួន ២៨, កំពស់ ១៥ម៉ែត្រ, ស្លាបប្រវែង ១១៧ ម៉ែត្រវែងជាងតារាងបាល់ទាល់, ទម្ងន់លើស ២ម៉ឺនគីឡូ និងអាចធ្ងន់ជាងនេះនៅពេលដែលវាផ្ទុកប្រេងឥន្ធនៈ។ ចំណែកម៉ាស៊ីនរបស់យន្តហោះធំខាងលើនេះ គឺបានប្រើប្រាស់ម៉ាស៊ីនយន្តហោះធំ Boeing 704 ចំនួន ៦គ្រឿង។
លោក Jean Floyd, នាយកប្រតិបត្តិរបស់ Stratolaunch បានឱ្យដឹងថា យន្តហោះធំជាងគេគ្មានពីនឹងចាប់ផ្តើមដំណើរការតេស្តហោះហើរជាលើកដំបូងនៅដើមឆ្នាំ២០១៩នេះហើយ។
ទស្សនាវីដេអូយន្តហោះធំបំផុតលើលោកខាងក្រោម:
