បទចម្រៀងថ្មីមួយបទ "ខុសជំនាន់" របស់តារាចម្រៀង Original លោក ថេណា កំពុងទទួលការចាំអារម្មណ៍ជាខ្លាំង រហូតគេឃើញតារាចម្រៀងរៀមច្បងសរសើរមិនដាច់ពីមាត់ ក៏ដូចជាមានអ្នកគាំទ្រជាច្រើនបានយកបទនេះទៅ ច្រៀង Cover បន្តជាហូហែរពេញបណ្តាញសង្គមនាៗ។
យ៉ាងណាក្តីថ្មីៗនេះ ក៏ព្រោះតែមានបទចម្រៀងថៃមួយបទ មានភ្លេងស្រដៀងទៅនឹងបទលោក ថេណា "ខុសជំនាន់" ធ្វើឲ្យសារព័ត៌មានក្នុងស្រុកមួយយល់ច្រលំ និងបានចុះផ្សាយថា "ខុសជំនាន់ របស់ ថេណា ល្បីដល់ប្រទេសថៃយកមក cover ពីរោះកប់"។
ពិតណាស់ថា បទចម្រៀងទាំងពីរគឺពិតជាមានកន្លែងខ្លះស្រដៀងគ្នាមែន រហូតមានមតិខ្លះរបស់មហាជនបានលើកឡើងថាបទ "ខុសជំនាន់" របស់ ថេណា អាចមិនមែនជាបទ Original។ ព្រមគ្នានោះដែរ ក៏មានមតិខ្លះថា បទទាំងពីរគ្រាន់តែស្រដៀងគ្នានៅដើមក្បាលចម្រៀងដំបូងតែប៉ុណ្ណោះ។
ក្រោយពីទទួលបានដំណឹងអំពីបញ្ហាបទ "ខុសជំនាន់" លោក ថេណា បានចេញមកបកស្រាយដោយសរសេរនៅលើហ្វេសប៊ុករបស់លោកថា:
គ្មានថៃណាគេមក Cover ចម្រៀងខ្ញុំទេមុននឹងចុះអីមួយអោយចេះសុើបអោយច្បាស់ផងវាមិនឡូយទេវាទៅជាធ្វេីអោយមនុស្សមួយចំនួនគរស្អប់ជ្រេញខ្ញុំវិញទេកុំសសេរចំណងជើងលើកខ្ញុំអីខ្ញុំអតត្រូវការទេ! ហេីយមួយទៀតអ្នកដែលថាខ្ញុំចម្លងពីគេនឹងសូមមេត្តារៀនយល់ពីភ្លេងផងលោកបទរាប់លានបទពេលខ្លះវាតែងតែមានកន្លែងខ្លះវាអាចនឹងស្រដៀងហើយនិយាយអោយខ្លីទៅបទក្នុងលោកនេះស្រដៀងគ្នារាប់មិនអស់ទេហើយក៏មិនស្រដៀងច្រើនឯណាគ្រាន់តែចង្វាក់និង Chord ដេីរផ្លូវដូចគ្នាហេីយបើថាខ្ញុំយក chord គេហេីយចុះបទចំរៀងខ្ញុំកន្លងមក chord តែចឹងមិចវិញចឹង !
4 chord ក្នុងបទខុសជំនាន់នឹងខ្ញុំអាចយកទៅធ្វើបទផ្សេងទៀទរាប់លានបទទៀតក៏បានដែរ ហើយអស់លោកអ្នករកលុយ YouTube នឹងល្មមៗបានហើយ upload បទខ្ញុំខ្ញុំខំមេនអោយគាត់លុបហេីយព្រេាះខ្លាចខ្ញុំ report អីឡូវនៅរកវិធី upload វិញទាល់តែបាន គឺគាត់យកបទថៃ មកកាត់ជាមួយបទខ្ញុំដើម្បីអោយគេ Views ហើយគាត់មិនហ៊ានយកបទដើមគេមក upload ទេព្រោះវារកលុយមិនកើតទេ។
ខ្ញុំគ្មានអីនិយាយទៀតទេទុកអោយអ្នកទាំងអស់គ្នាស្វែងយល់ខ្លួនឯងចុះ មនុស្សខ្ញុំមិនថោកទាបទេ ដូចកាលបទ I smoke coz of you ចឹងខ្ញុំប្រាប់គេច្បាស់ណាស់ខ្ញុំយក Style តាមម្ចាស់ដើមគេខ្ញុំសរសេរច្បាស់លាស់ណាស់នៅខាងក្រោមចម្រៀងខ្ញុំតែគ្នានអ្នកណាមើលវាទេហើយចោតថាខ្ញុំកាឡៃបទគេទៅវិញអ្នកដែលជា fans ខ្ញុំគេដឹងច្បាស់រាល់បទចម្រៀងខ្ញុំយកពីគេខ្ញុំតែងតែបញ្ជាក់ច្បាសលាស់ជានិច្ច។
ចង់ដឹងថាបទចម្រៀងទាំងពីរដូចគ្នាត្រង់ណា សូមស្តាប់ការប្រៀបធៀបខាងក្រោមនេះ! តើអ្នកយល់យ៉ាងណាដែរ?:
Source: komsan.khmer-note / buterflynews
