
សិល្បៈ ៖ ខណៈដែល កុល ដាវី ប្រកាសថា ពិធីមង្គលការរបស់នាងជាមួយ សុខ រក្សា កាន់តែជិតចូលមកដល់ នាងក៏បានទិញផ្ទះមួយជុងនៅបុរី ជីបម៉ុង ជិតផ្សារ អ៊ីអនពីរ សាងសង់ជិតរួចរាល់មួយរយភាគរយហើយ។ ស្រាប់តែពេលនេះកញ្ញាបានចុះទៅមើលផ្ទះថ្មីនៅបុរី ពិភពថ្មី កំបូល ព្រោះខាងក្រុមហ៊ុនបានតេទូរស័ព្ទឲ្យចុះទៅពិនិត្យ ខណៈផ្ទះថ្មីនេះសាងសង់រួចរាល់១០០% ហើយ។
កុល ដាវី បានប្រាប់នៅក្នុងវីដេអូ Live ផ្ទាល់ថា ផ្ទះថ្មីនេះនាងបានទិញទាំងពីរចាប់ផ្តើមសាងសង់មកម្ល៉េះ ហើយផ្ទះនេះនាងមិនបានទៅរស់នៅទេ គឺទិញទុកសម្រាប់លក់យកចំណេញ ឬដាក់ជួល ព្រោះទីតាំងល្អតំបន់សេដ្ឋកិច្ចខ្លាំង។ វីដេអូនេះ កុល ដាវី មិនបានប្រាប់ពីតម្លៃផ្ទះថ្មីទេ ប៉ុន្តែសម្រាប់ប្តង់ដែលនាងទិញ បើតាមព័ត៌មានពីខាងពិភពថ្មីបានបង្ហើបថា ស្ថិតក្នុងតម្លៃចាប់ពីជិត៥ម៉ឺនដល់ជាង៥ម៉ឺនដុល្លារ៕


