Sponsor
Pisey

មិត្ត​អ្នកអាន​​មួយ​ចំនួន​​ប្រហែល​ជា​ធ្លាប់​ចាប់អារម្មណ៍​​នូវ​តោ​ថ្ម​មួយ​គូ ដោយ​មាន​​ម្ខាង​ខាំ​គជ​​​ ដែល​ចំណាំ​ឃើញ​ គេ​ដាក់​​នៅ​​ខាង​មុខ​ផ្ទះ​គ្រួសារ​អ្នក​ធូរធារ​ ​​​នៅ​តាម​ធនាគារ​​ ឬ​ស្ថាប័ន​ធំ​ៗ​មួយ​ចំនួន​ ប៉ុន្តែ​ក៏​​​​មិនទាន់​បាន​ដឹង​​ថា​ ហេតុ​អ្វី​ជា​គេ​និយម​ដាក់​​តោ​ថ្ម​មួយ​គូ​នេះ​​​​នៅឡើយ​ទេ​មើល​ទៅ​។​

តើ​គេ​មាន​ជំនឿ​យ៉ាង​ដូចម្ដេច​ ឬ​ពួកគេ​អាច​ជួយ​អ្វី​ខ្លះ​ បាន​ជា​គេ​​និយម​ដាក់​តោ​ថ្ម​នៅ​ផ្ទះ​ ?

​ជុំវិញ​ជំនឿ​នេះ​ លោក​គ្រូ​ ចាង​ ហ្វាងឡុង​ គ្រូ​ទាយ​​ចិន​សែន​ដ៏​ល្បី​ឈ្មោះ​​និង​​កូន​ខ្មែរ​កាត់​ចិន​ភាគ​ច្រើន​ស្គាល់​នោះ​ បាន​ប្រាប់ KQube​ ថា​ សត្វ​តោ​ គឺជា​ស្តេច​នៃ​ពពួក​ម្រឹគ​ទាំង​ពួង ​ដូច្នេះ​ពួកវា​​ ជា​សេនា​​ការពារ​​​​​មាន​រិទ្ធ​អំណាច​​ ដែល​អាច​យាម​កាម​​​នៅ​មុខ​​ផ្ទះ​បាន​ល្អ​និង​អាច​ការពារ​ពួកគេ​បាន​​។

ម្យ៉ាងទៀត​​អត្ថន័យ​សំខាន់​សម្រាប់​តោ​ទាំង​ពីរ​ ដែល​មាន​តោ​មួយ​ខាំ​ពាំ​នូវ​គជ​ ​ហើយ​ត្រូវ​បាន​គេ​ដាក់​នៅ​ឆ្វេង​ ​នៃ​មុខ​ផ្ទះ​នោះ​ មាន​ន័យ​ថា​ ​ដើម្បី​ជួយ​​ឲ្យ​នាំ​លុយ​ចូល​ផ្ទះ​បាន​ច្រើន​​​ ចំណែក​ឯ​តោ​ហា​មាត់​និង​មាន​ជាន់​បាល់​នៅ​ខាង​ឆ្វេង​ដែរ​​​​ ​គឺ​ក្នុង​ន័យ​ការ​គ្រប់គ្រង​ចំណូល​ចំណាយ​ បើ​និយាយ​ឲ្យ​ងាយ​យល់ គឺ​​នាំ​ប្រាក់ចំណូល​ចូល​ផ្ទះ​ច្រើន​ តែ​លុយ​ចេញ​ទៅ​វិញ​តិច​។​ ចំពោះ​តោ​ខាង​ស្តាំ​វិញ​ ​គេ​ចាត់​ទុក​ជា​តោ​ញី​ ដូច្នេះ​គេ​ចំណាំ​ឃើញ​ រូប​តោ​ថ្ម​​ខ្លះ ​មាន​ដាក់​កូន​តូច​ឲ្យ​នៅ​ជាមួយ​។​​​​​​

​លោក​គ្រូ​បន្ថែម​ទៀត​​ថា​​ អ្នក​ដែល​ដាក់​តោ​នៅ​ខាង​មុខ​ផ្ទះ​ ​បញ្ជាក់​ថា​​គ្រួសារ​គេ​ធូរធារ ដូច្នេះ​គេ​សង្កេត​ឃើញ​តោ​ថ្ម​មួយ​នេះ​ ច្រើន​នៅ​ខាង​មុខ​ផ្ទះ​អ្នក​មាន​ៗ​ អ្នក​ធំ​ៗ​ ផ្ទះ​ថៅកែ​ក្រុមហ៊ុន​ ឬ​នៅ​តាម​ធនាគារ​​​​​​​​​​​​​​​​​​​​​​ឯកជន​ និង​ស្ថាប័ន​ធំ​ៗ​មួយ​ចំនួន​ជាដើម​។

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor