Sponsor
Pisey

កាលពីពេលថ្មីៗនេះ ទាក់ទងនឹង លោក វីល្លាម អ្នកនិយាយបញ្ហាសង្គមវ័យក្មេង ដែលប្រិយមិត្តតែងតែស្ដាប់តាមរយៈ បណ្ដាញសង្គមហ្វេសប៊ុក យើងឃើញថាមានការ បង្ហោះវីដេអូឡើងវិញជាច្រើន អំពីការបើកបរ ខុសច្បាប់ចរាចរណ៍ និងចោទប្រកាន់នូវរឿងអាស្រូវមួយចំនួន​ ។

ទាក់ទងនឹងបញ្ហានេះ ដោយអ្នកគាំទ្រ​មានការចង់ដឹង និងចង់ឲ្យលោកបកស្រាយពី បញ្ហានេះ ទើបកាលពីយប់មិញនេះ លោកក៍បានឆ្លើយតបថា៖

រឿងបញ្ហាចរាចរណ៍ដែលគេបង្ហោះនោះជាបញ្ហាតាំងពីឆ្នាំ២០១៥ កាលនោះឡានខ្ញុំខូចនៅខេត្តសៀមរាប ដោយសារមានភារៈកិច្ចបន្ទាន់ខ្ញុំក៏យករថយន្តមិត្តភក្ត្រមកប្រេីប្រាស់ វាជារឿងយូហេីយ

ហេីយចំពោះការចោទប្រកាន់ថាខ្ញុំមានបញ្ហាក្ដីក្ដាំនោះវាជាការចោទប្រកាន់មួលបង្កាច់សុទ្ធសាធ

បច្ចុប្បន្ននេះវាមានជនថោកទាបមួយចំនួនដែលកំពុងស្អប់នឹងមិនពេញចិត្តខ្ញុំព្យាយាមប្រឌិត ញុះញុង លាបពណ៌ បំភ័ន្តភ្នែកថាខ្ញុំអាក្រក់ចេះ អាក្រក់ចុះ សព្វគ្រប់បែបយ៉ាង តែខ្ញុំនៅតែនឹងនរជានិច្ច មិនទ្រេត មិនភ័យខ្លាចទាល់តែសោះ

រយៈពេលបួនឆ្នាំមកនេះខ្ញុំបានបង្ហាញវត្តមានយ៉ាងលេចធ្លោនឹងពេញទំហឹងក្នុងការចូលរួមតស៊ូមតិ ការពារនៅប្រយោជន៍យេីងទាំងអស់គ្នា

វត្តមានខ្ញុំនេះ គ្មានសោះនៅការទទួលបានប្រយោជន៍
មានតែប្រឈមនឹងការជាប់គុកឬស្លាប់តែប៉ុណ្ណោះ ជាពិសេស
វាកាន់តែធ្វេីអោយមានអ្នកស្អប់កាន់តែច្រេីនឡេីង ហេីយអាយុជីវិតក៏កាត់បន្ថយកាន់តែតិចទៅៗ

ខ្ញុំពិតជាមានការអាក់អន់សុពន់ចិត្តយ៉ាងខ្លាំង ដែលបងប្អូនមួយចំនួនមេីលមិនយល់ចេតនារបស់ជនថោកទាបអស់នោះ ហេីយបែរជាចូលរួមប្រមាថ ជេរ មកលេីរូបខ្ញុំដោយមិនបានគិតពិចារណា

សួរថា បេីខ្ញុំសំងំយកសុខ គិតតែអាត្មានិយមខ្លួនឯងតេីខ្ញុំអាចត្រូវទទួលរឿងបែបនេះទេ ?

ច្បាស់ណាស់ថាមិនអាចទេ ម្លេះអាចនិយាយបានថាពេលនេះខ្ញុំអាចរស់យ៉ាងមានក្ដីសុខដោយគ្មានអ្នកស្អប់ និន្ទាឈ្នានិះ មួលបង្កាច់ លាបពណ៌ទាល់តែសោះ

ខ្ញុំហ៊ានរហូតយកជីវិតមកដាក់លេីតុចចារស្វែងរកភាពត្រឹមត្រូវជូនអ្នកទាំងអស់គ្នា ឯអ្នកមួយចំនួនបែរជាប្រមាថការជួយនេះ ហេីយចូលខ្លួនតាមចេតនារបស់សត្រូវមក ជាន់ខ្ញុំបន្ថែមទៅវិញ

បេីអ្នកទាំងអស់គ្នាជាខ្ញុំតេីគ្រប់គ្នាមានអារម្មណ៍បែបណា ?

កសាងសង្គមយេីងទាំងអស់គ្នាគឺចាប់ផ្ដេីមពីយេីងទាំងអស់គ្នា
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor