Sponsor
Pisey

តុលាការ​ប្រទេស​ឈីលី​ បាន​សម្រេច​ចិត្ត​ដាក់​ពន្ធនាគារ​អតីតមន្ត្រី​ស៊ើបការណ៍​សំងាត់​របស់​ខ្លួន​ ចំនួន​ ១០៦នាក់​ ខណៈ​ដែល​រក​ឃើញ​ថា​ ពួកគេ​បាន​ចាប់​ជំរិត​ និង​សម្លាប់​សកម្មជន​ឆ្វេង​និយម​ ជា​ច្រើន​នាក់​ ក្នុង​ឆ្នាំ​១៩៧៤​ និង​១៩៧៦​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ BBC​នៅ​ថ្ងៃ​សៅរ៍​ ទី​០៣​ ខែ​មិថុនា ឆ្នាំ​២០១៧។

ចៅ​ក្រម​លោក​ Hernan ​Cristoso បញ្ជាក់​ថា​ អតីតមន្ត្រី​ស៊ើបការណ៍​សំងាត់​ចំនួន​ ១០៦​នាក់​ខាង​លើ​ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ​ និង​មួយ​ចំនួន​ទៀត​បញ្ជូន​ទៅ​កាន់​មណ្ឌល​អប់រំ​ នៅ​ក្នុង​ទីក្រុង​ Santiago ។

គួរ​រម្លឹក​ផង​ដែរ​ថា​ ក្នុង​ឆ្នាំ​ ១៩៧៣​ដល់​ ១៩៩០​ មន្ត្រី​ជាប់​ទោស​ទាំង​នោះ​ ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​ ពួក​គេ​បាន​ធ្វើ​សកម្មភាព​ចាប់​ជំរិត​ និង​សម្លាប់​សកម្មជន​ឆ្វេង​និយម​ជា​ច្រើន​នាក់​ ដោយ​អះអាង​ថា​ ចំនួន​មនុស្ស​ស្លាប់​ និង​បាត់​ខ្លួន​មាន​រហូត​ដល់​ទៅ​ ៣ពាន់​នាក់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor