លោក ផែង វណ្ណៈ បានប្រតិកម្មនឹងបុរសម្នាក់ នៅលើហ្វេសប៊ុករបស់ខ្លួន ដោយត្រូវបាន បុរសម្នាក់ ដែលគេស្គាល់ថាជាអ្នកបើកឡានឲ្យលោក អភិបាលខណ្ឌសែនសុខ គំរាមវាយនឹងស្បែកជើង និងបានប្រមាថ ដោយពាក្យដូចខាងក្រោម៖
លោកក៍បានធ្វើការឆ្លើយតបភ្លាមៗវិញថា ៖
អូយ ខ្ញុំភ័យណាស់ ខ្លាចណាស់ កុំធ្វើបាបខ្ញុំ ខ្ញុំសុំរស់ផង បើចង់វ៉ៃខ្ញុំប្រាប់កន្លែងផងខ្ញុំទៅអោយវៃដល់កន្លែងហ្មង ។ កូនចៅ ប៉ិល កុសល ចៅហ្វាយខណ្ឌគំរូ ខណ្ឌសែនសុខ ដែលប្រជាពលរដ្ឋស្រលាញ់ជាងគេ ចេញមកខាំ ផែង វណ្ណៈ ដែលថ្លើមធំ ហ៊ាននិយាយប៉ះ ចៅហ្វាយនាយគេ ។ ខ្ញុំផ្ដាំទៅផង ថ្ងៃបន្តិចខ្ញុំទៅអោយ Pan Ney វ៉ៃដល់ខណ្ឌហ្មងកុំអោយពិបាករកខ្ញុំ ។
ជាក់ស្ដែងកាលពីប៉ុន្មាននាទីមុននេះ ម៉ោងប្រមាណ១១ និង២៤នាទី លោកក៍បានទៅដល់សាលាខណ្ឌសែនសុខមែន សូមទស្សនាវីដេអូ៖
លោក Pan Ney មកសុំទោសខ្ញុំដល់ផ្ទះដើម្បីបញ្ជប់បញ្ហាដែលគាត់បានលាបពណ៌ ជេរប្រមាថ រកវ៉ៃខ្ញុំតាម Facebook ពីព្រឹកមិញ ។
