Sponsor
Pisey

កាតា​ បច្ចុប្បន្ន​មិន​ត្រឹម​តែ​ត្រូវ​បាន​ប្រទេស​ជិត​របស់​ខ្លួន​កាត់ផ្ដាច់​ការទូត​ប៉ុណ្ណោះ​ទេ បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​នានា​បាន​ឲ្យ​ដឹង​ថា​ ស្ថានភាព​​ទាំង​មូល​នៅ​ក្នុង​របស់​ប្រទេស​ដ៏​តូច​មួយ​នេះ​ កំពុង​ច្របូកច្របល់​យ៉ាង​ខ្លាំង​ ខណៈ​ដែល​​ឧបទ្វីប​អារ៉ាប់​សម្រេច​បិទ​ព្រំដែន​ចេញ​ចូល ចរាចរណ៍​ផ្លូវ​គោល​ ទឹក និង​ អាកាស​ មិន​ឲ្យ​មាន​ការ​នាំ​ចូល​ម្ហូប​អាហារ​ និង​ថែម​ទាំង​បញ្ជា​ឲ្យ​ប្រជាជន ​កាតា​ទាំង​អស់​ឲ្យ​ធ្វើ​មាតុភូមិនិវត្តន៍​ទៀត​ផង​។ 

ស្រប​គ្នា​នេះ​ដែរ​ រដ្ឋាភិបាល​ អារ៉ាប៊ីសាអូឌីត​ បាន​បញ្ជា​ឲ្យ​ឃាត់​រថយន្ត​ដឹក​អាហារ​រាប់ពាន់​គ្រឿង​ នៅ​ព្រំដែន​ ចំ​ពេល​ដែល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ កាតា​ ​ដោយ​ទីក្រុង​រីយ៉ាដ​អះអាង​ថា​ នេះ​ជា​ការ​ឆ្លើយតប​មួយ​ចំពោះ​រដ្ឋាភិបាល​កាតា ដែល​គាំទ្រ​សកម្មភាព​ភេរវកម្ម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ដាក់​ទណ្ឌកម្ម​ខាង​លើ​នេះ​ បាន​បង្ក​ឲ្យ​មាន​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាជន ចំណែក​ឯ​រដ្ឋាភិបាល​ទីក្រុង ដូហា ពុំ​ទាន់​បង្ហាញ​សញ្ញា​ណា​មួយ​ចេញ​ ដើម្បី​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ​នៅ​ឡើង ​ក្រៅ​ពី​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor