Sponsor
Pisey

មនុស្ស​ចំនួន​ ២នាក់​ដែល​ត្រូវ​រង​ការ​រលាក​យ៉ាង​ធ្ងន់ធ្ងរ​ និង​១០នាក់​ផ្សេង​ទៀត​រង​របួស​ស្រាល​ ខណៈ​ពេល​ដែល​មាន​ការ​វាយ​ប្រហារ​ដប​សាំង​ ទៅលើ​ភោជនីយដ្ឋាន​ជាយ​ក្រុង​ នា​ប្រទេស​បារាំង​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​រុស្ស៊ី​ បាន​ចេញ​នៅ​ថ្ងៃ​អាទិត្យ​ ទី​១១ ខែ​ឧសភា​ ឆ្នាំ​២០១៧​។

នៅ​វេលា​ម៉ោង​ ៨:៣០​ល្ងាច​(ម៉ោង​នៅ​ក្នុង​ស្រុក​) កង​កម្លាំង​ពន្លត់​អគ្គីភ័យ​បារាំង​ចំនួន​ ៥០នាក់​បាន​ធ្វើ​ការ​ជួយ​ពន្លត់​ភ្លើង​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​ ដែល​ស្ថិត​នៅ​ផ្លូវលេខ​​ ៧២ rue Schaeffer ឃុំ​ Aubervilliers ស្រុក​ Seine-Saint-Denis​ ប្រទេស​បារាំង​ និង​ជួយ​ដល់​ជន​​រងគ្រោះ​​ជា​ច្រើន​នាក់​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​វាយ​ប្រហារ​ខាង​លើ​គឺ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ ប៉ុន្តែ​សេចក្ដីរាយការណ៍​មួយ​ចំនួន​បាន​បង្ហាញ​ថា​ វា​អាច​ជា​អំពើ​ប្លន់​ធម្មតា​នោះ​ទេ​។ រយៈ​ពេល​២ឆ្នាំ​ហើយ​ដែល​ប្រទេស​បារាំង​ ស្ថិត​នៅ​ក្រោម​ភាព​អាសន្ន​ ដោយ​អំពើ​ភេរវកម្ម​ ដែល​ធ្វើ​ឲ្យ​រង្គោះរង្គើ​ក្នុង​ប្រទេស​ទាំង​មូល​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor