
សិល្បៈ ៖ កាលពីយប់មិញនេះខណៈដែលមេឃកំពុងភ្លៀង ផលិតកម្ម ថោន ក៏បានចេញបទចម្រៀងថ្មីមួយបទ តែបានលាក់ចំណងជើង និងលាក់ឈ្មោះតារាចម្រៀង ដោយបានទុកឲ្យទស្សនិកជាអ្នកទស្សន៍ទាយ ដើម្បីឈ្នះរង្វាន់ នេះជាសំណេររបស់តំណាងផលិតកម្ម ថោន "មកថ្មីទៀតហើយ តើគាត់ជាអ្នកណា? ហើយបទនេះមានចំណងជើងដូចម្ដេច? តោះ...ចូលរួមឆ្លើយសំណួរទាំងអស់គ្នា ដើម្បីឈ្នះរង្វាន់ CD Vol ថ្មីចំនួន១បន្ទះពីផលិតកម្ម ថោន ដោយគ្រាន់តែបំពេញ
តាមលក្ខខណ្ឌងាយៗដូចខាងក្រោម៖
- ឆ្លើយសំណួរខាងលើឱ្យបានត្រឹមត្រូវ
- Like និង Share វីដេអូបទចម្រៀងនេះ
- Mention មិត្តភក្ដិរបស់អ្នកឱ្យបាន៧នាក់
អ្នកឈ្នះ២០នាក់ នឹងប្រកាសនាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧"។
ក្រោយពី ថោន បានរៀបចំកម្មវិធីពញ្ញាក់អារម្មណ៍នេះដែរ នៅព្រឹកនេះក៏មានប្រភពអ្នកស្គាល់តារាចម្រៀងលាក់នេះខាងលើបានបង្ហើបថា តារាចម្រៀងថ្មីដែល ថោន កំពុងលាក់មុខនេះ ឈ្មោះ ហាក់ សុធារិទ្ធ ហៅ Hak Record ហើយបទចម្រៀងនេះ មានចំណងជើងថា "មេឃកំពុងភ្លេងហើយ" ដែលតារាចម្រៀង Original របស់លោកចេញលើទីផ្សារមានរយៈពេលប្រមាណជាពីរឆ្នាំមុន។
តាមការបញ្ជេញបទចម្រៀងនេះជាថ្មីនៅទ្រនំ ថោន របស់លោក ហាក់ សុធារិទ្ធ ត្រូវបានគេយល់ថា តារារូបនេះបានមកចុះកុងត្រាជាមួយផលិតកម្ម ថោន រួចរាល់ ហើយ ទើបផលិតកម្មមួយនេះរៀបចំកម្មវិធីឲ្យអ្នកគាំទ្រចាប់អារម្មណ៍ ៕

