Sponsor
Pisey

ខេត្ត​ឧត្តរមានជ័យ​៖ ​​ពលរដ្ឋ​ខ្មែរ​​ ​១៩​​​នាក់​ទៀត​ ​លួច​ឆ្លងដែន​ទៅ​កាប់​ឈើ ​ក្រញូង​នៅ​ក្នុង​ទឹកដី​ថៃ ​ត្រូវ​បាន​ទាហ៊ាន​ថៃ​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មិថុនា ​ឆ្នាំ​២​០​១​៧​ ​វេលា​ម៉ោង​១​៥​និង​៣០​នាទី​ នៅ​ចំណុច​ទល់​មុខ ​បង្គោល​សីម៉ា​លេខ​៧​ ស្ថិត​នៅ​ភូមិ​សាមគ្គី ​ឃុំ​ត្រពាំងប្រិយ៍ ​ស្រុក​អន្លង់វែង​​។

​បើ​តាម​មន្ត្រី​អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​​ឲ្យ​ដឹង​ថា ​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ទាំង​១​៩​​នាក់​ខាងលើ​ មាន​ពីរ​នាក់​​រង​បួស​ធ្ងន់  ខណៈ ១៧​នាក់​ផ្សេង​ទៀត​បាន​រត់​រួច​គ្មាន​របួស​។ ​​​ជនរងគ្រោះ​ទាំង​ពីរ​ រួមមាន​ ទី​១​-ឈ្មោះ ​អឿន​ កំសាន ​ប្រុស អាយុ​ ២៧​ឆ្នាំ ​មុខរបរ​ជា​ទាហាន ​សឹក​រង​អន្លង់វែង​ អង្គភាព​ខ​១ ​គ​៧ ​របួស​ដៃ​ស្តាំ ​ហើយ​បច្ចុប្បន្ន​ សម្រាក​ព្យាបាល​ក្នុង​បន្ទាយ​ គ​៧​។​

​ទី​២​-ឈ្មោះ ​ហន់ ​ដានិត​ ភេទ​ ប្រុស ​អាយុ ​១​៧​ ឆ្នាំ​ ត្រូវ​របួស​ជើង​ខាង​ស្តាំ​ពីរ​កន្លែង​ (បាញ់ ​ត្រូវ​លើ​ក្បាល​ជង្គង់​មួយ​គ្រាប់​ និង​ក្រោម​ក្បាល​ជង្គង់​មួយ​គ្រាប់​) ​មុខរបរ​ជា​ប្រជាពលរដ្ឋ ​រស់ ​ភូមិ​សាមគ្គី ​ឃុំ ត្រពាំងប្រិយ៍ ​ស្រុក​អន្លង់វែង​ (បាត់​ខ្លួន​នៅ​កន្លែង​កើត​ហេតុ​)។

ប្រភព​ដដែល​បន្ត​ថា ​​លុះ​ដល់​ថ្ងៃ​ទី​២៣​ ខែ​មិថុនា ​ឆ្នាំ​២០១៧​ មាន​ប្រជាពលរដ្ឋ​ថៃ មក​រក​ផ្សិត​បាន​ប្រទះ​ឃើញ ជនរងគ្រោះ​នៅ​ក្នុង​ព្រៃ ​ហើយ​បាន​មក​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ​រួច​បាន​នាំ​គ្នា ​សែង​ចុះ​ពី​លើ​ភ្នំ​ មក​ដល់​ភូមិ​សាមគ្គី នៅ​​វេលា​ម៉ោង​១​៦​និង​៣០​នាទី​ ថ្ងៃ​ដដែល​​ហើយ​បច្ចុប្បន្ន​ជនរងគ្រោះ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​គ្លីនិក​ឯកជន​៕

ជនរងគ្រោះ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor