បើតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនៅប៉ុន្មានម៉ោងមុនថា កងទ័ពអូស្ត្រាលី និង អាមេរិក ជាង ៣៣,០០០នាក់ អមដោយនាវាផ្ទុកយន្តហោះ និងនាវាប្រយុទ្ធជាច្រើនគ្រឿង កំពុងធ្វើសមយុទ្ធទ្រង់ទ្រាយដ៏ធំមួយ បន្ទាប់ពី ចិន បានសម្ពោធនាវាពិឃាតជំនាន់ថ្មីរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។
លោកឧត្ដមនាវីអាមេរិក Harry Harris បានបញ្ជាក់ថា "ខ្ញុំគិតថា នេះគឺជាសារមួយផ្ញើជូនសម្ព័ន្ធមិត្តរបស់យើង ក៏ដូចជាគូប្រជែងដ៏ធំរបស់យើងនៅក្នុងតំបន់"។
គួរបញ្ជាក់ថា សកម្មភាពនេះបានកើតឡើង ចំពេលដែល ទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងប៉េកាំងកំពុងពង្រីកឥទ្ធិពលរៀងៗខ្លួន នៅក្នុងតំបន់មានជម្លោះ សមុទ្រចិនខាងត្បូង។

