Sponsor
Pisey

យន្តហោះ​យោធា​មួយ​គ្រឿង​របស់​មីយ៉ាន់ម៉ា​ ដែល​បាន​ធ្លាក់​កាល​ពីម្សិលមិញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ត្រូវ​បាន​រក​ឃើញ​ហើយ​ ដោយ​វា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ដែន​សមុទ្រ​ Andaman ​ចម្ងាយ​ប្រហែល​​ ៧០​គីឡូម៉ែត្រ​ ខាង​លិច​ទីក្រុង​ Dawei​ ខណៈ​ដែល​មនុស្ស​ជាង​ ១០០​នាក់​បាត់​ខ្លួន​។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​ព័ត៌មាន​ Channel News Asia ​នៅ​មុន​នេះ​បន្តិច។

យន្ត​ហោះ​​មួយ​គ្រឿង​របស់​មីយ៉ានម៉ា​ធុន​ Shaanxi Y-8-200F ​ផ្ទុក​ជាង​ ២០០​នាក់​ ​បាន​ធ្លាក់​ចុះ​ពាក់​កណ្ដាល​ផ្លូវ​ចូល​ទៅ​ក្នុង​ទឹក​ ចំ​ពេល​ដែល​ដឹក​ជញ្ជូន​មនុស្ស​ចំនួន​ ១២២​នាក់​ បូក​រួម​ទាំង​នាយ​ទាហាន​ កុមារ​ និង​ក្រុម​សហសេវិក​ជាច្រើន​នាក់​ទៀត​ពី​ទីក្រុង​ Myeik ​ទៅ​កាន់​ទីក្រុង​ Rangoon។

​អ្នកនាំពាក្យ​ព័ត៌មាន​យោធា​ បាន​បញ្ជាក់​ថា​ កាល​ពី​​ម៉ោង​ ០៨​:០០​ព្រឹក​មិញ​នេះ​ កង​កម្លាំង​នាវា​​រក​ឃើញ​សាកសព​ចំនួន ០៦​នាក់​នៅ​តំបន់​ Launglon ​ចម្ងាយ​ ៣៥​គីឡូម៉ែត្រ​ពី​ទីក្រុង​ Dawei​​។ យ៉ាងណាមិញ​មនុស្ស​ប្រមាណ​ជា​ ១២០​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ឡើយ​៕ 

រូបភាព
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor