ក្រុមជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីក្នុងលទ្ធផល២ទល់០ក្នុងការប្រកួតមិត្តភាពត្រៀមវគ្គជម្រុះAFC Asian Cup 2019 ជាមួយអាហ្វហ្គានីស្ថាននៅថ្ងៃទី១៣។
ក្រោយចប់ការប្រកួតនេះលោក Leonardo Vitorino បាននិយាយថា៖"ថ្ងៃនេះជាការប្រកួតក្នុងលក្ខណៈមិត្តភាពតែសម្រាប់ខ្ញុំ ការប្រកួតនេះពិតជាសំខាន់ ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបានគឺយើងត្រូវការពេលវេលាច្រើនជាងនេះទៅទៀត ក្នុងការអភិវឌ្ឍន៍ ពិសេសបច្ចេកទេស មួយចំនួនរបស់កីឡាករ។"
“ វគ្គទីមួយយើងមានឱកាសល្អៗដល់ទី៣ដង តែយើងមិនអាចសម្រេចទី ចំណែកឥណ្ឌូណេស៊ី មានឱកាសល្អម្ដង តែពួកគេអាចរកគ្រាប់បាល់បាន។ យើងត្រូវការកែលម្អ បច្ចេកទេស ព្រោះកីឡាករយើងម្នាក់ៗត្រូវការពង្រឹងបន្ថែមបច្ចេកទេសបន្ថែមទៀត។ឥណ្ឌូណេស៊ីជាក្រុមខ្លាំងមួយ ទោះបីជាពួកគេយកកីឡាករក្មេងៗភាគច្រើន តែពួកគេសុទ្ធតែមានបច្ចេកទេសល្អជាងយើង" លោក Leonardo បានបន្ត។
សូមបញ្ជាក់ឡើងវិញ ២គ្រាប់របស់ឥណ្ឌូណេស៊ីរកបានដោយកីឡាករពាក់អាវលេខ១៧ Ifan Bachdim និងម្នាក់ទៀតពាក់អាវលេខ៧ចុងវគ្គទី២។ កម្ពុជានឹងត្រូវជួបអាហ្វហ្គានីស្ថាននៅថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៧ក្នុងពហុកីឡដ្ឋានជាតិដដែល៕
