រាជធានីភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ ២ និង៣៥នាទីរសៀលនេះ យោងតាមព័ត៌មានដែលទទួលបានពីវីដេអូ Live ផ្ទាល់ របស់នាយពែកមី ឲ្យដឹងថា លោក អ៊ិត សេដ្ឋា បានទទួលមរណភាពហើយ ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យ មិត្តភាពសូវៀត ដោយស្ថានភាពជំងឺ។
ទាក់ទងសព របស់ លោក អ៊ិត សេដ្ឋា នឹងត្រូវបញ្ជូនទៅកាន់វត្ត ឧទ្ទរ៉ាវត្តី ដែលស្ថិតនៅ ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ជិតស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន។
តាមនាយពែកមី បានឲ្យដឹងថា ៖ លោកអ៊ិនសេដ្ឋា មានកូនស្រី២នាក់ និងកូនប្រុសម្នាក់ ដែលពិការជើង ហើយសុទ្ធតែស្ថិតក្នុងបន្ទុកគ្រួសារ ដោយទទួល បានការផ្គត់ផ្គង់ពីលោក អ៊ិន សេដ្ឋាតែម្នាក់គត់ ចំណែកឯម្ដាយចាស់ និងឈឺ ស្នាក់នៅផ្ទះជួល រីឯប្រពន្ធលោកអ៊ិន សេដ្ឋា នៅក្រៅប្រទេស៕
វីដេអូផ្សេងទៀតពីនាយពែកមី ដែលរៀបរាប់ពីស្ថានភាពលោក អ៊ិន សេដ្ឋា
បងប្អូនសូមទស្សនា អនុស្សាវរីយ៍របស់លោកពូ កាលនៅធ្វើកម្មវិធីជុំគ្នាជាមួយកូនៗ
