វីដេអូមួយកំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបានបង្ហោះចូលបណ្តាញសង្គមវីដេអូ Liveleak ដែលបង្ហាញពីការដឹកជញ្ជូនអ្នកដំណើរដ៏ច្រើនលើសលុបនៅលើឡានក្រុង ធ្វើឲ្យយើងសឹងមិនគួរឲ្យជឿថាតើច្បាប់ចរាចរណ៍នៅក្នុងប្រទេសមួយនេះយ៉ាងណា បានជាបណ្តោយឲ្យប្រជាជនរបស់ខ្លួនធ្វើបែបនេះដោយមិនគិតពីការគ្រោះថ្នាក់។
ឡានក្រុងដឹកជញ្ជូនអ្នកដំណើរដ៏ច្រើនលើសលុប ត្រូវបានគេដឹងថាស្ថិតនៅក្នុងប្រទេសប៉ាគីស្ថាន។ យោងតាមរយៈវីដេអូ យើងអាចឃើញមានឡានក្រុងមួយគ្រឿងកំពុងបើកបរនៅលើផ្លូវ និងបានដឹកមនុស្សជាច្រើនក្នុងនោះរួមមានទាំងសិស្សសាលាផងដែរ ដែលខ្លះកំពុងជិះក្នុងឡាន ខ្លះជិះលើដំបូលឡាន ខ្លះតោងពីក្រោយឡាន និងខ្លះតោងជំហៀងឡាន មើលទៅគឺពិតជាគ្រោះថ្នាក់ណាស់។
ចង់ដឹងថាយ៉ាងណាសូមទស្សនាវីដេអូនេះខាងក្រោម:
Source: liveleak
