Sponsor
Pisey

ក្រុមចោរប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពចូលប្លន់ក្នុងហាងលក់គ្រឿងអលង្ការមួយកន្លែងទាំងកណ្តាលថ្ងៃ ក្នុងទីក្រុង Recklinghausen នៃប្រទេសអាល្លឺម៉ង់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សកម្មភាពប្រតិកម្មរបស់មហាជនជាមួយក្រុមចោរប្លន់ខាងលើ ត្រូវបានអ្នកដំណើរម្នាក់ថត និងយកទៅបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក។

- រូបថត: @Jason Oo

យោងតាមការស៊ើបអង្កេតរបស់សមត្ថកិច្ចបានឲ្យដឹងថា ដំបូងចោរម្នាក់ក្នុងចំណោម៥នាក់ បានដើរចូលទៅក្នុងហាងលក់គ្រឿងអលង្ការខាងលើ បន្ទាប់មកក៏ធ្វើសកម្មភាពប្លន់ ដោយដក់កាំភ្លើងភ្ជង់គំរាមបុគ្គលិកក្នុងហាង និងបានបាញ់ឧស្ម័នម្រេចចូលនៅក្នុងបន្ទប់ទទួលភ្ញៀវ។ បន្ទាប់មកក្រុមចោរ៤នាក់នៅខាងក្រៅ បានសម្រុកចូលក្នុងហាងប្រមូលយកគ្រឿងអលង្ការក្នុងទូកកញ្ចក់ រួចព្យាយាមរត់គេចខ្លួន។

អ្នកដំណើរម្នាក់ដើរឆ្លងកាត់មុខហាងខាងលើ បានមើលឃើញសកម្មភាពប្លន់របស់ក្រុមចោរពីរពីខាងក្រៅ រួចក៏បានស្រែកថា "មើលក្នុងនោះ! មានរឿងអ្វីកើតឡើងនឹង?" ធ្វើឲ្យមនុស្សនៅក្បែរនោះមានការភ្ញាក់ផ្អើល។ បន្តិចក្រោយមកក្រុមចោរបានព្យាយាមរត់គេចចេញពីហាង ដោយមិនដឹងខ្លួនថាមានមហាជនជាច្រើនកំពុងតែចាំចាប់នោះទេ ព្រោះរវល់ច្រកគ្រឿងអលង្ការចូលកាប៉ូប។

- រូបថត: @Jason Oo

យោងតាមរយៈវីដេអូ យើងឃើញថានៅពេលដែរក្រុមចោរបានព្យាយាមរត់គេច មហាជនជាច្រើនបានទាញឆក់យកកាប៉ូបដាក់គ្រឿងអលង្ការពីចោរម្នាកបានមកវិញ និងម្នាក់ទៀតត្រូវបានចាប់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុ ចំណែក៣នាក់ទៀតរត់គេចខ្លួនបានសម្រេច។

- រូបថត: @Jason Oo

ក្រោយពីគេចខ្លួនបានបន្តិច ក្រុមចោរទាំងអស់ត្រូវបានប៉ូលីសតាមចាប់ខ្លួនបាននៅតាមដងផ្លូវ រួមទាំងឡាន២គ្រឿង ដែលគេជឿថាអាចជាឡានសម្រាប់ក្រុមចោរប្រើពេលមានអាសន្ន។

ទស្សនាករណីក្រុមចោរប្លន់ក្នុងហាងលក់គ្រឿងអលង្ការខាងក្រោមនេះ:

Source: ksta

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor