Sponsor
Pisey

បណ្តាញសង្គម៖ ថ្មីៗនេះនៅលើបណ្តាញសង្គមមានការចាប់អារម្មណ៍មួយ ជុំវិញដំណើរកម្សាន្តរបស់តារាសម្តែងស្រីខ្មែរឈ្មោះ  "គង់ ចាន់ស្រីមុំ" និងស្វាមីនៅប្រទេសថៃ កាលពីថ្ងៃសៅរ៍ទី ១៧ ខែមិថុនាកន្លងទៅនេះ។ អ្វីដែលជាចំណុចទាក់ទាញប្រិយមិត្តលើបណ្តាញសង្គមនោះ គឺការធ្វើដំណើរទៅចូលរួមធ្វើបុណ្យនៅក្នុងវត្ត «ព្រះធម្មកាយ»។

តាមរយៈគណនីហ្វេសប៊ុករបស់ព្រះសង្ឃមួយអង្គមានព្រះនាម "Sokchan Attapirakhito" បានបង្ហោះរូបភាព និងសាររៀបរាប់ថា៖

«សូមស្វាគមន៍ដោយភាពរីករាយចំពោះអ្នកនាង គង់ ចាន់ស្រីមុំ តារាសម្តែងដ៏ល្បីល្បាយនៅកម្ពុជា និងលោក គឹម សីហា ព្រមទាំងមិត្តភក្តិដែលបានមកទស្សនកិច្ចនៅវត្តព្រះធម្មកាយ។ អាត្មាតំណាងអោយវត្តព្រះធម្មកាយ សូមអរគុណចំពោះអ្នកនាងដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចំពោះវត្តព្រះធម្មកាយ។

វត្តព្រះធម្មកាយសង្ឃឹមថាអ្នកនាង និងមិត្តភក្តិទទួលបាននូវភាពរីករាយ និងបុណ្យកុសលនៅក្នុងដំណើរទស្សនកិច្ចលើកនេះ ហើយវត្តព្រះធម្មកាយសូមស្វាគមន៍ជានិច្ចក្នុងឱកាសក្រោយៗទៀត។

ម្យ៉ាងសូមអរគុណបងប្រុស ទឹម សុវណ្ណារ៉ា ដែលតែងតែយកចិត្តទុកដាក់ក្នុងការដឹកនាំមិត្តភក្តិមកចូលរួមកម្មវិធីបុណ្យ និងទស្សនកិច្ចនៅវត្តព្រះធម្មកាយ សូមជូនពរអោយគ្រប់ៗគ្នាបាននូវសេចក្តីសុខអាយុយឺនយូរ មានសុខភាពរឹងមាំ រកទទួលទានមានបាន ធុរកិច្ចការងាររីកចំរើនថ្កើនថ្កាន និង កាន់តែមានភាពល្បីល្បាញតទៅមុខជារៀងដរាប»៕ អត្ថបទ៖ Khmer5 News

សូមទស្សនាកម្រងរូបភាព និងវីដេអូខាងក្រោមនេះ៖
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor