Sponsor
Pisey

យោង​តាម​សេចក្ដីថ្លែងការណ៍​ចេញ​ពី​សេតវិមាន​មាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល ​ស៊ីរី​ កំពុង​រៀបចំ​ផែនការ​វាយប្រហារ​ដោយ​អាវុធ​គីមី​ម្ដង​ទៀត​ទៅ​លើ​ក្រុម​សកម្ម​យុទ្ធ​ ISIS​ ហើយ​បាន​អះអាង​គម្រោង​វាយប្រហារ​ក្រោម​ការ​ដឹក​នាំ​ដោយ​ប្រធានាធិបតី លោក​បាសា អាល់អាសាដ​ (Bashar al-Assad)។

ប្រភព​ដដែល​បាន​បន្ត​ថា​ យោធា​អាមេរិក​​ជឿជាក់​លើ​ផែនការ​វាយប្រហារ​អាវុធ​គីមី​លើក​នេះ គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​វាយប្រហារ​នៅ​ក្នុង​ប្រទេស​ ស៊ីរី​ កាល​ពី​ថ្ងៃ​ទី​០៤ ​ខែ​មេសា​កន្លង​ទៅ​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​លោក បាសា អាល់អាសាដ ​ធ្វើ​ការ​បដិសេធ​សកម្មភាព​របស់​ខ្លួន។

ជុំវិញ​បញ្ហា​នេះ​ប្រធានាធិបតី​ លោក​ ដូណាល់ត្រាំ ​បាន​លើកឡើង​ថា "ប្រសិនបើ​រដ្ឋាភិបាល ​ស៊ីរី​ បើក​ការ​វាយប្រហារ​ដោយ​ប្រើ​អាវុធ​គីមី​លើក​ក្រោយ​ យោធា​អាមេរិក​នឹង​ត្រូវ​ចំណាយ​ថវិកា​ និង​កម្លាំង​ជាច្រើន"។ លោក​បន្ថែម​ទៀត​ថា​ សហរដ្ឋ​អាមេរិក​ របប​ដឹកនាំ​របស់​​​រដ្ឋាភិបាល ​ស៊ីរី នឹង​ធ្វើ​ឲ្យ​មាន​ចំនួន​ជន​ស៊ីវិល​ស្លាប់​កាន់​តែ​ច្រើន ជា​ពិសេស​គឺ​ក្មេងៗ​។ ​ 

អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ (UN) ​លោក​ស្រី​ Nikki Haley​ បាន​ព្រមាន​នៅ​លើ​ប្រព័ន្ធ​ Twitter ​ថា​ "ការវាយប្រហារ​ណាមួយ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជន​​ស៊ីវិល​​នៅ​ក្នុង​ប្រទេស​​ ស៊ីរី ​នឹង​ត្រូវ​ស្ដី​បន្ទោស​លើ​​លោក ​បាសា អាល់អាសាដ បូក​រួម​ទាំង​រុស្ស៊ី​ និង​ អុីរ៉ង់ ​ដែល​បាន​​គាំទ្រ​រូប​លោក​សម្លាប់​​ប្រជាជនខ្លួន​ឯង​​​" ។​ 

គួរ​រម្លឹក​ផង​ដែរ​ថា​ ការ​វាយប្រហារ​ដោយ​អាវុធគីមី​នៅ​ស៊ីរី​កាល​ពី​ថ្ងៃ​ទី​០៤ ​ខែ​មេសា​កន្លង​ទៅនៅក្នុងខេត្ត​ Idlib បណ្ដាល​​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​យ៉ាងហោចណាស់​ ៨៧​នាក់​ រួម​ទាំង​ក្មេង​ៗ​ ៣០​នាក់​ ហើយ​ត្រូវ​បាន​ UN  ថ្កោលទោស​យ៉ាង​ខ្លាំង​ទៅ​លើ​រដ្ឋាភិបាល​ស៊ីរី​ និង​ថែមទាំង​មាន​ការ​ចូលរួម​ពី​យោធា​អាមេរិក​ ក្នុង​ការ​បាញ់​មីស៊ីល​ប្រឆាំង​នឹង​សកម្មភាព​គ្រោះថ្នាក់​នេះ​ទៀត​ផង៕

ប្រភព៖ Express

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor