Sponsor
Pisey

ប្រពន្ធ​របស់ ​Alvaro Morata ត្រូវ​បាន​គេ​ឃើញ​ចុច ​Follows ​គណនី​ Instagram ផ្លូវការ​ផ្លូវ​ការ​របស់​ Manchester United ​ដែល​នេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ ការ​បើក​ផ្លូវ​ចុះ​កុង​ត្រា​មក​លេង​នៅ​ Old Trafford របស់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ​កំពុង​មាន​ភាគរយ​ខ្ពស់។

កីឡាករ​វ័យ​២៤​ឆ្នាំ​ ទាត់​បញ្ចូល​ទី​បាន​២០​គ្រាប់​​ឲ្យ​ស្ដេច​ស​កាល​ពី​រដូវ​កាល​មុន ​ប៉ុន្តែ​រូប​គេ​មិន​បាន​ទទួល​ការ​ចូល​លេង​ទៀង​ទាត់​នោះ​ទេ ​ក្រោម​ការ​បញ្ជា​របស់​ Zinedine Zidane ហើយ​រូប​គេ​ត្រូវ​បាន​គេ​រាយការណ៍​ប្ដូរ​មក​លេង​នៅ​អង់គ្លេស​ក្នុង​រដូវ​កាល​ថ្មី​២០១៧-២០១៨។

របាយការណ៍​បាន​បង្ហាញ​ថា Madrid ចង់​បាន​តម្លៃ​យ៉ាង​ហោច​ណាស់​៧០​លាន​ផោន​ សម្រាប់​ការ​លក់​Morata ក្នុង​រដូវ​ក្ដៅ​នេះ​ បន្ទាប់​ពី​ បិសាច​ក្រហម​មាន​អាទិភាព​ក្នុង​ការ​សម្រេច​បាន​នូវ​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន​ ក្រោយ​ពេល​ Antoine Griezmann សម្រេច​បន្ត​អនាគត​ជាមួយ ​Atletico Madrid ។ ការ​រៀប​មង្គលការ​របស់​Morata កាល​ពី​ថ្មី​ៗ​នេះ​ធ្វើ​ឲ្យ​ការ​ពិភាក្សា​ចុះ​ហត្ថលេខា​ត្រូវ​ពន្យារពេល  ប៉ុន្តែ​ការ​ចុច ​Follows របស់​​អ្នក​នាង​ Alice ​Campello ទៅ​លើ​គណនី ​Instagram របស់​បិសាច​ក្រហម ​គឺ​ជា​អ្វី​ដែល​យើង​អាច​សន្និដ្ឋាន​បាន​ថា​នាង​ចាប់​ផ្ដើម​គាំទ្រ​បិសាច​ក្រហម​ហើយ។

Campello ចាប់​ផ្ដើម​ចុច​ Follows នេះ​ ស្រប​ពេល​ការ​ពិភាក្សា​ដំណាក់​ចុង​ក្រោយ ​ក្នុង​ការ​ស៊ីញេ​កុង​ត្រា​ ឈាន​ដល់​ការ​បញ្ចប់​រួច​រាល់​នៅ​សប្ដាហ៍​ក្រោយ។ គេ​ជឿ​ថា​លោក Jose Mourinho ត្រូវ​ការ​ទិញ​អតីត​ខ្សែ​ប្រយុទ្ធ ​Juventus រូប​នេះ​សម្រេច​ឲ្យ​បាន​មុន​ការ​ប្រកួត ​Pre- Season នៅ​អាមេរិក​​ ខណៈ​ក្លឹប​ទើប​តែ​ទិញ​បាន​ខ្សែ​ការពារ​ Victor Lindelof តែ​ម្នាក់​ប៉ុណ្ណោះ៕

ប្រភព ៖ Metro

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor