Sponsor
Pisey

មនុស្ស​រាប់​ម៉ឺន​នាក់​ដែល​កំពុង​ចូលរួម​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ខ្នាត​ធំ​មួយ​ឈ្មោះ ​Rock Am Ring​ នៅ​ភាគ​ខាង​លិច​ប្រទេស​អាល្លឺម៉ង់​ ត្រូវ​បាន​​ជម្លៀស​​ចេញ​ជា​បន្ទាន់​ ចំណែក​ឯ​កម្មវិធី​​ត្រូវ​ផ្អាក​​ជា​បណ្តោះ​សិន​ បន្ទាប់​ពី​ប៉ូលិស​បាន​ប្រកាស​ឲ្យ​ដឹង​ថា  នឹង​មាន​​ការ​គំរាមកំហែង​ដោយ​ភេរវកម្ម។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន ​Independent ​នៅ​ព្រឹក​​ថ្ងៃ​សៅរ៍​ ទី​០៣​ ខែ​មិថុនា ​ឆ្នាំ​២០១៧។ 

មនុស្ស​ប្រមាណ​ជា​ ៩​ម៉ឺន​នាក់​ ដែល​ចូល​រួម​គាំទ្រ ​និង​ទស្សនា​ការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ​ប្រចាំ​ឆ្នាំ​មួយ ​ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ​ ឈ្មោះ​ថា ​Rock Am Ring​ ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ជា​បន្ទាន់ ខណៈ​ដែល​ប៉ូលិស​​​ទីក្រុង​ Koblenz​ ប្រកាស​ថា ព្រឹត្តិការណ៍​នេះ​នឹង​មាន​ការ​វាយ​ប្រហារ​ភេរវកម្ម​កើត​ឡើង ក្រោម​គម្រោង​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​បន្ទាប់ពី​មាន​ការ​វាយប្រហារ​ជាច្រើន​ដង​ក្នុង​ឆ្នាំ​ ២០១៦​កន្លង​ទៅ ​អាល្លឺម៉ង់​មាន​ការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង​ ដោយ​បាន​ដាក់​កម្លាំង​ស៊ើបអង្កេត និង​ការពារ​គ្រប់​ទី​កន្លែង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor