Sponsor
Pisey

សិល្បៈ ៖ ជា​លើក​ទី​មួយ​ហើយ​ដែល​តារា​ចម្រៀង​លោក​ ម៉ៅ ហាជី​ ចាប់​ដៃគូ​ជា​មួយ​កញ្ញា​ ស៊ូ ស៊ីរីកា ​បក​ស្រាយ​បទ​ចម្រៀង​រួម​គ្នា​។ ការ​ជួប​គ្នា​លើក​ដំបូង​នេះ​ ម៉ៅ ហាជី​ បាន​ប្រាប់​ថា​ ការ​បកស្រាយ​បទ​ចម្រៀង​ជា​មួយ​កញ្ញា​ ស៊ូ ស៊ីរីកា​ ទោះ​ជា​មិនទាន់​បាន​ចេញ​លក់​ តែ​លោក​សង្ឃឹម​មាន​ការ​គាំទ្រ​ច្រើន​នៅ​ពេល​បទ​របស់​ពួក​យើង​បាន​ទៅ​ដល់​ទីផ្សារ​។

លោក ​ម៉ៅ ​ហាជី ​បន្ត​ទៀត​ថា​  សំឡេង​របស់​លោក​ និង​កញ្ញា​ ស៊ូ ស៊ីរីកា ​ដ្បិតតែ​មិន​ដែល​ប៉ះ​គ្នា​ តែ​ពេល​ខាង​ផលិតកម្ម​បាន​រៀបចំ​បទ​ឲ្យ​ពួក​យើង​ច្រៀង​រួម​គ្នា​ ដែល​ផលិត​បាន​​ជា​Audio ​រួច​មក​ មាន​អ្នក​ដែល​បាន​ស្ដាប់​ហើយ ​Comment​ គាំទ្រ​ច្រើន​ រហូត​មាន​អ្នក​ខ្លះ​និយាយ​ថា​ ពេល​បទ​ពួក​យើង​ទៅ​ដល់​ទីផ្សារ​ប្រាកដ​ជា​ល្បី​ខ្លាំង​ ព្រោះ​បទ​ទាំង​នេះ​​ក្រៅ​ពី​ជា Melody ​ថ្មី​ អត្ថន័យ​ក៏​ល្អ​ និង​ផលិត​ឡើង​សម្រិតសម្រាំង​ផង​ដែរ​។

ជា​មួយ​គ្នា​យើង​ក៏​បាន​សុំ​ឲ្យ​លោក​ ម៉ៅ ហាជី​ បញ្ជាក់​ប្រាប់​ចំណង​ជើង​បទ​ចម្រៀង ​ដែល​បកស្រាយ​ជា​មួយ​កញ្ញា​ ស៊ូ ស៊ីរីកា​ ផង​ដែរ​ ប៉ុន្តែ​លោក​សុំ​មិនទាន់​ប្រាប់​ចំណង​ជើង​ទេ ​ព្រោះ​បទ​ចម្រៀង​ពួក​គេ​មិនទាន់​ចេញ​លក់​នៅ​ឡើយ ​តែ​តារា​រូប​នេះ​ក៏​បាន​បញ្ជាក់​ថា​ បទ​ចម្រៀង​ថ្មី​ច្រៀង​រួមគ្នា​ជា​មួយ​ដៃ​គូ​ ស្រី​ដំបូង​នៅ​ផលិតកម្ម​ ថោន ​នេះ​ក៏​ត្រៀម​ចេញ​លក់​ក្នុង​ពេល​ឆាប់​ៗ​ផង​ដែរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor