អនាគតរបស់ James កំពុងស្ថិតក្នុងស្ថានភាពស្រពិចស្រពិលតែ Ronaldo បាននិយាយអំពីការចេញរបស់មិត្តរួមក្រុមសញ្ជាតិកូឡុំប៊ីដោយប្រាប់ថា គាត់សង្ឃឹមថាកីឡាករពាក់អាវលេខ១០នឹងបន្តនៅ Real Madrid ប៉ុន្តែកីឡាករខ្លួនឯង ពិតជាយល់នូវហេតុផលដែលត្រូវចាកចេញ។
បន្ទាប់លោក Carlo Ancelotti ត្រូវបានក្លឹបបញ្ចប់ដំណែងរួចមក ម្ចាស់ស្បែកជើងមាស 2014 World Cup ស្ថិតក្នុងស្ថានភាពមិនសូវល្អ ដោយពិបាកក្នុងការស្វែងរកដំណែងជម្រើសដំបូង ដោយហេតុនេះគាត់បានសង្កត់ធ្ងន់ថានឹងនិយាយ Good Bye ទៅកាន់កីឡដ្ឋាន Estadio Santiago Bernabeu រដូវកាលនេះហើយ។
“ ប្រសិនបើគាត់មានហេតុផលរបស់ខ្លួន យើងគួរតែគោរពគាត់។ បើគាត់មានអារម្មណ៍មិនសប្បាយចិត្តហើយចង់លេងបានច្រើន គាត់គួរតែស្វែងរកជម្រើសល្អសម្រាប់ខ្លួនឯងហើយ។" Ronaldo និយាយបទសម្ភាសន៍មួយជាមួយកម្មវិធី La Sexta's 'Jugones' programme ។
“បើចង់សួរពីគំនិតរបស់ខ្ញុំ ខ្ញុំនឹងប្រាប់ឲ្យគាត់នៅទីនេះបន្ត ។ ជាក់ស្ដែងគាត់មានបញ្ហារបស់គាត់ ហើយរឿងដែលល្អបំផុតគឺគាត់គួរតែរកកន្លែងដែលលេងបានច្រើនជាងនេះ ប៉ុន្តែវាជារឿងរបស់បុគ្គលផ្ទាល់ខ្លួន" កីឡាករព័រទុយហ្គាល់បានបន្ត។
Ronaldo បាននិយាយថា គ្មានហេតុផលអ្វីដែលខ្សែបម្រើរូបនេះមិនអាចស្នាក់នៅបន្តក្នុងរដ្ឋធានីរបស់អេស្ប៉ាញនោះទេហើយកីឡាករវ័យ៣២ឆ្នាំបានទទូចថា James បានទេពកោសល្យ គ្រប់គ្រាន់ដើម្បីពាក់អាវពណ៌សរបស់ Real Madrid។
“គាត់ (James )មានសក្ដានុពលលេងឲ្យ Real Madrid ប៉ុន្តែគាត់មានហេតុផលរបស់គាត់ ហើយយើងត្រូវតែគោរពនូវការសម្រេចចិត្តរបស់គាត់" ។
ដោយការផ្ដល់ពេលវេលាក្នុងការលេងមានកំណត់ James គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើនដែលអង្គុយកៅអីបម្រុងក្នុងវគ្គផ្ដាច់ព្រ័ត្រនាទីក្រុង Cardiff នៅថ្ងៃសៅរ៍នេះ៕
