Sponsor
Pisey

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក​ ដូណាល់ ត្រាំ បាន​លើក​ឡើង​​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ​ អាមេរិក​នឹង​ត្រូវ​បាន​ដក​ចេញ​ពី​កិច្ចព្រមព្រៀង​ពិភពលោក​ ស្ដី​អំពី​អាកាសធាតុ​ទីក្រុង​ប៉ារីស​ ដោយ​សង្កត់​ធ្ងន់​ថា​ ដំណោះស្រាយ​នោះ​គ្មាន​ភាព​យុត្តិធម៌​ឡើយ​ រូបលោក​ថែម​ទាំង​​បាន​ប្ដេជ្ញា​ធ្វើការ កែប្រែ​កិច្ចព្រមព្រៀង​ ហើយ​ងាក​មក​ចរចា​លើ​កិច្ចព្រមព្រៀង​ថ្មី​ទៀត​ផង។

រដ្ឋាភិបាល​អាមេរិក​បាន​ចេញ​សេចក្ដីប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ថា ​"ដើម្បី​បំពេញ​​ភារកិច្ច​របស់​ខ្ញុំ​ ក្នុង​ការ​ការពារ​សន្តិសុខ​ប្រទេស​ និង​ប្រជាជន​ យើង​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង អាកាស​ធាតុ​ទីក្រុង​ប៉ារីស ប៉ុន្តែ​ទីក្រុង​វ៉ាស៊ីនតោន​ និង​ប៉ារីស​នឹង​ធ្វើ​ការចរចា​ទៅ​លើ​កិច្ចព្រមព្រៀង​ថ្មី"​

គួរ​រម្លឹក​ផង​ដែរ​ថា​ លោក​ ដូណាល់ ត្រាំ ​ធ្លាប់​បាន​និយាយ​នៅ​ក្នុង​សប្ដាហ៍​នេះ​ថា​ ការ​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ អាច​នឹង​ជួយ​ឲ្យ​អាមេរិក​ទាំងមូល​មាន​សុវត្ថិភាព​ជាង​មុន​ ហើយ​ក៏​អាច​ជួយ​ដល់​ អាជីវករ​ កម្មករ​ ប្រជាជន​របស់​ខ្លួន​ផង​ដែរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor