Sponsor
Pisey

មនុស្ស​ចំនួន​ ១២​នាក់​ស្លាប់ និង​ ៦៥​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​រំដោះ​ចេញ​ពី​អណ្ដាត​ដ៏​សន្ធោសន្ធៅ​ខណៈ​អគ្គីភ័យ​បាន​ឆាប​ឆេះ​អាគារ​ Grenfell Tower​ របស់​អង់គ្លេស​​ នៅ​ជាប់​ផ្លូវ​ Latimer Road​ ភាគ​ខាង​ជើង​សង្កាត់​ Kensington​ ទីក្រុង​ឡុងដ៍​ កាល​ពីម្សិលមិញ​។ 

មេ​នគរបាល​លោក Stuart Cundy  ​បាន​បញ្ជាក់​ថា​ ឧបទ្ទវហេតុ​គ្រោះ​អគ្គីភ័យ​​ នៅ​អាគារ​កម្ពស់​ ២៤​ជាន់​ Grenfell Tower​ របស់​អង់គ្លេស​កាល​ពី​ម្សិលមិញ​ មក​ដល់​ថ្ងៃ​នេះ​មាន​មនុស្ស​ ១២​នាក់​បាន​ស្លាប់ និង​ ៦៨​នាក់​រង​របួស ខណៈ​ដែល​ ៦៥​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​រំដោះ​ចេញ​ពី​អាគារ ចំ​ពេល​ភ្លើង​កំពុង​ឆេះ​។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​វេលា​ម៉ោង​ ៤​ទៀប​ភ្លឺ​ថ្ងៃ​ពុធ​ (ម៉ោង​នៅ​នៅ​ក្នុង​ស្រុក​) កង​កម្លាំង​​ និង​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​ ២៤០​នាក់​ បាន​ធ្វើ​ប្រតិបត្តិការ​សង្គ្រោះ​ និង​ជម្លៀស​មនុស្ស​ជា​ច្រើន​រយ​នាក់​ចេញ​ពី​អគារ​កម្ពស់​ ២៤​ជាន់​ ដែល​កំពុង​ឆាប​ឆេះ​ដ៏​សន្ធោសន្ធៅ​។ យ៉ាងណាមិញ​ចំពោះ​មូលហេតុ​នៃ​ការ​ឆេះ​ គឺ​ត្រូវ​បាន​សន្និដ្ឋាន​ថា​ បណ្ដាល​មក​ពី​កំហុស​អគ្គិសនី​ក្នុង​ទូទឹកកក៕​ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor