
Jose Mourinho បានដាក់តម្លៃខ្លួនកំពូលអ្នកចាំទី Devid De Gea ដល់ទៅ១០០លានផោនក្រោយ Real Madrid ចង់បានខ្លាំងហើយថាពួកគេអាចយក De Gea ទៅបានតែត្រូវថែម Morata និងលុយ៤៥លានផោនទើបគ្រប់គ្រាន់។
គ្រូបង្វឹកព័រទុយហ្គាល់ គ្មានបំណងលក់អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះទាល់តែសោះ ប៉ុន្តែគាត់ដឹងថា Real Madrid មិនបោះបង់គោលបំណងរបស់ខ្លួនក្នុងការតាមចុះកុងត្រាឡើយ។ ស្ដេចសតាមទិញ De Gea ចាប់តាំងពីរឆ្នាំ ២០១៥មកម្ល៉េះ ប៉ុន្តែមិនបានសម្រេច។ មកដល់ពេលនេះលោក Perez នៅតែមានសង្ឃឹមក្នុងការចុះកុងត្រា ប៉ុន្តែ Mourinho កំពុងលេងល្បែងដ៏ពិបាកមួយជាមួយ Real។

កាសែត Daily Star បញ្ជាក់ថា Jose បានប្រាប់ Madrid គាត់នឹងលក់ De Gea ប្រសិនបើ Madrid ចំណាយលុយ៤៥លានផោនហើយថែម Morata ម្នាក់ទៀត។ ប្រភពជិតស្និតនឹង Manchester United ម្នាក់បានបង្ហើបថា" ការចង់បាន De Gea ទល់តែ Real ចំណាយ៤៥លានផោន និង Morata (“De Gea - as long as Real pay £45m and Morata.” ) ខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញខិតជិតនឹងបានទៅលេងនៅ Old Traaford ទៅហើយ ខណៈការចរចាតម្លៃខ្លួនរវាងក្លឹបទាំងពីរមិនទាន់សម្រេច។ Madrid ដាក់តម្លៃខ្លួនMorata ៦០លានផោន ប៉ុន្តែ Man Utd ចង់បានថោកជាងនេះ ខណៈសាមីខ្លួនកីឡាករចង់មកលេងនៅPremier League ។

ប៉ុន្តែខាងក្លឹបនៅអង់គ្លេសនៅតែមានក្ដីសង្ឃឹម ក្នុងការចុះកុងត្រាដោយសារ៉េតម្លៃខ្លួនកីឡាករ គឺយល់ព្រមលក់ De Gea តាមការចង់បានរបស់ Real Madrid ហើយថែមខ្សែប្រយុទ្ធមានទេពកោសល្យរូបនេះមកវិញ៕
ប្រភព៖ Express, Daily Star