Sponsor
Pisey

តាម​ប្រភព​ប្រធាន​ក្លឹប​ Real Madrid លោក  Florentino Perez និយាយ​ក្នុង​បទ​សម្ភាសន៍​ផ្ដាច់​មុខ​​ របស់​ទូរទស្សន៍​ Onda Cero បាន​និយាយថា Real Madrid មិន​បាន​ទទួល​សំណើ​ ទិញ​កីឡាករ​ពី​ក្លឹប​ណា​មួយ​នោះ​ទេ​សូម្បី​តែ​ Man Utd ល្បី​ថា​ចង់​បាន​ Morata និង ​James ខ្លាំង​ក៏​ដោយ។

មួយ​រយៈ​កាល​ចុង​ក្រោយ​​ Manchester United ត្រូវ​បាន​គេ​ជឿ​ថា​ខិត​ជិត​ឈាន​ទៅ​ដល់​ការ​ស៊ីញេ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ​ Alvaro Morata ហើយ​គ្រូ​បង្វឹក​បិសាច​ក្រហម​លោក Jose ក៏​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​បាន​អន្ទង ​Morata មក​លេង​នៅ ​Old Trafford ដោយ​សន្យា​ឲ្យ​កីឡាករ​រូប​នេះ​ដើរតួ​សំខាន់​ជាង​គេ​ក្នុង​ក្រុម។ 

Perez ត្រូវ​បាន​គេ​វិទ្យុ Onda Cero សួរ​អំពី​ភាព​អាច​ទៅ​រួច​ក្នុង​នៃ​ការ​ចាក​ចេញ​របស់ ​Ronaldo ហើយ​គាត់​បាន​និយាយ​ទៅ​កាន់​វិទ្យុ​ខាង​លើ​ថា​៖" ពួក​យើង​មិន​បាន​ទទួល​សំណើ​ណា​មួយ​ពី​នរណា​ម្នាក់ ​ក្នុង​រដូវ​ក្ដៅ​នេះ​ទេ។  Cristiano អត់​មាន​ទេ, Morata​ ក៏​អត់​ដែរ​  ហើយ​សូម្បី​តែ​ James Rodriguez” (“We haven’t received offers for anyone this summer. “Not Cristiano, not Morata — not James [Rodriguez].” 

បិសាច​ក្រហម​ត្រូវ​បាន​គេ​គិត​ថា​ បាន​យល់ព្រម​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ​កីឡាករ​វ័យ​២៤​ឆ្នាំ​ ជាមួយ​នឹង​កាត​ផ្ទេរ ​ប៉ុន្តែ​ការ​ផ្ទេរ​ផ្លូវ​ការ​ត្រូវ​បាន​ជាប់​គាំង​ប៉ុន្តែ Perez បាន​ទទូច​ថា​ គាត់​មិន​បាន​ទទួល​បាន​សំណើ​ជា​ផ្លូវការ ​ពី​បិសាច​ក្រហម​នោះ​ទេ​។ ជាមួយ​គ្នា​នេះ​ដែរ។ James ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​គោលដៅ​របស់ ​Man Utd ស្រប​ពេល​ Chelsea ជា​ក្លឹប​មួយ​ដែល​ចង់​បាន​ខ្លាំង​ដែរ​នោះ។

ទោះ​បី​ជា​រដូវ​កាល​មុន​រូប​គេ​ត្រូវ​បាន​គ្រូ​បង្វឹក​មិន​សូវ​ដាក់​ឲ្យ​លេង​តែ Perez បញ្ជាក់​ច្បាស់​ហើយ​ថា​មិន​ទទួល​បាន​សំណើ​ណា​មួយ​ នោះ​ទេ​ហើយ​គាត់​សង្ឃឹម​ថា​ រក្សា​កីឡាករ​ពាក់​អាវ​លេខ​១០របស់​ស្ដេច​ស​​រូប​នេះ​បាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor