Sponsor
Pisey

ប៉ូលិស​ថៃ​ បាន​ដី​កា​ចាប់​ខ្លួន​បុរស​ម្នាក់​ ដែល​គេ​សង្ស័យ​ថា​ ជា​អ្នក​វាយ​ប្រហារ​គ្រាប់​បែក​នៅ​ក្នុង​មន្ទីរពេទ្យ​ Phramongkutklao​ និង​ការ​ផ្ទុះ​ថ្មី​មួយ​ចំនួន​ផ្សេង​ទៀត​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ nationmultimedia​ បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ ទី​១៦ ខែ​មិថុនា​ ឆ្នាំ​២០១៧។

អគ្គ​ស្នង​ការ​រង​នគរ​បាល​លោក​ Srivara Ransibrahmanakul បាន​ប្រាប់​ឲ្យ​ដឹង​ថា​ តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​ ជន​សង្ស័យ​អាយុ​ ៦២ឆ្នាំ​ ដែល​ជា​អតីត​វិស្វករ​អគ្គិសនី​នៅ​អាជ្ញាធរ​អគ្គិសនី​នៃ​ប្រទេស​ថៃ​។

លោក​ Srivara បាន​បន្ត​ទៀត​ថា​ ខ្លួន​កំពុង​បន្ត​ស្វែង​រក​ជនសង្ស័យ​ ដែលជាប់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​គ្រាប់​បែក​នៅ​មុខ​​ការិយាល័យ​កណ្ដាល​នៃ​ការិយាល័យ​ឆ្នោត​របស់​រដ្ឋាភិបាល​ នៅ​លើ​ផ្លូវ​ Rajdamnone​ និង​នៅ​ខាង​មុខ​សាល​មហោស្រព​ជាតិ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor